វៀតណាម៖ នាព្រឹកថ្ងៃទី ៣០ ខែកក្កដា នេះ ប៉ូលិសខណ្ឌ៥ ក្រុងហូជីមីង បានឆ្មក់ចូលក្នុងភោជនីដ្ឋានមួយកន្លែងឈ្មោះ Dragon-K ស្ថិតនៅលើផ្លូវត្រឹងហុងដាវ សង្កាត់១៤ ដោយបានឃាត់ខ្លួនបុគ្គលិកនារីៗចំនួន ៧០នាក់ យកទៅសាកសួរ ។ 

ការចុះប្រតិបត្តិនេះ ធ្វើឡើងបន្ទាប់ពីតាមដានដឹងថា  ភោជនីដ្ឋានខាងលើ បានតម្រូវឲ្យបុគ្គលិកស្រីស្រស់ស្អាតទាំងនោះស្លៀកសម្លៀកបំពាក់ស្ដើង មើលធ្លុះដល់ខោ អាវ ទ្រនាប់ ដើម្បីបម្រើភ្ញៀវ ហើយចំពោះបុគ្គលិកស្រីៗទាំងនោះ សុទ្ធសឹងតែជានារីវ័យក្មេង មានអាយុចាប់ពី ១៣ឆ្នាំឡើងទៅ ។ 

យោងតាមសម្ដីរបស់ប៉ូលិសខណ្ឌ៥ ម្នាក់បានឲ្យដឹងថា ភាគច្រើននៃបុគ្គលិកស្រីៗទាំង ៧០នាក់នោះ គឺសុទ្ធតែមានផ្ទុកនូវសាធាតុញៀន ។ លោកបន្តថា កន្លងមកប៉ូលិសក៏ធ្លាប់បានចុះមកឆែកឆេរក្នុង ភោជនីដ្ឋាន Dragon-K នេះដែរតែពុំមានអ្វីជាបញ្ហាចោទឡើយ ហើយសម្រាប់បុគ្គលិកទៀតសោធ ក៏ស្លៀកពាក់សមរម្យដែរ មិនដូចជាពេលនេះទេ ។ 

គួរបញ្ជាក់ថា ទីតាំងភោជនីដ្ឋានខាងលើនេះ ត្រូវបានរកឃើញថា លួចលាក់បើកខារ៉ាអូខេ ដោយគ្មានច្បាប់អនុញ្ញាត្តិ ព្រមទាំងជួញដូរផ្លូវភេទអនីតិជនថែមទៀតផង ៕

សហការី KBN

ប្រភព៖ zing