ពោតក្រហម គឺជាដំណាំមួយដែលប្រជាកសិករយើងនិយមដាំ ដើម្បីយកទៅផ្គត់ផ្គង់ក្នុងទីផ្សារដែលវាជាភាពចាំបាច់​ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ ពោតមានច្រើនប្រភេទខុសៗគ្នា តាមពូជ និងរដូវរបស់វា​។

តាមធម្មតាពោតក្រហមត្រូវបានគេដាំនៅផ្ទៃដីធំទូលាយ ដើម្បីបង្កបង្កើនផលវាឲ្យបានច្រើន ប៉ុន្តែក្នុងថ្ងៃនេះយើងនិងមានវិធីសាស្រ្ដថ្មីមួយសម្រាប់ចែកជូនដល់បងប្អូន គឺការដាំពោតក្នុងផើង ដែលវាមានលក្ខណះងាយស្រួលដាំ ចំនេញទាំងពេលវេលា និងចំណាយថវិការតិច។

/.ការរៀបចំ​ដាំ​ដុះ
-ត្រៀម​នូវ​គ្រាប់ពូជ​ពោត ដែល​អ្នកត្រូវការ តាម​ចំណង់​ចំណូលចិត្ត (​អាច​រក​បាន​នៅ​ហាង​កសិកម្ម ឬ​ពី​បងប្អូន​កសិករ​ដែល​ជា​អ្នក​ដាំ​នៅ​ចម្ការ​ផ្ទាល់​តែម្តង​)
-ដី​ល្បាយ​លាយ​ជីកំប៉ុស្ត ដី​ដែល​អាច​រក្សា​សំណើម​បានយូរ មិន​ស្ងួត​ពេក ឬ​មិន​ហូរ​ទឹក​លឿន​ពេក
-ផើង​ដំណាំ​ដែល​មាន​ទំហំ​ធំ​ល្មម​ដូច​បាន​រៀបរាប់​ជូន​ខាងលើ​។

/.ការដាំដុះ
-ចាក់​ដី​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត​ទៅក្នុង​ផើង​ដំណាំ រួច​ស្រោច​ទឹក​ឱ្យ​ជោគ​
-យក​គ្រាប់​ពូជ​ពោត ចំនួន​៤ ទៅ ៦​គ្រាប់ កប់​ក្នុង​ជម្រៅ​ប្រមាណ ២.៥​សង់ទីម៉ែត្រ ហើយ​រោយ​ដី​កប់​ពីលើ​វិញ (​សូម​កុំ​បារម្ភ​ថា ការដាក់​ដាំ​គ្រាប់ពូជ​ពោត​ច្រើន​ក្នុង​រណ្តៅ​តែ​មួយ​បែប​នេះ នឹង​ធ្វើឱ្យ​វា​ដុះ​ញឹក​ក្នុង​មួយ​គុម្ព ។ ជា​ការពិតទៅ ការដាំដុះ​បែបនេះ នឹង​ជួយ​ធ្វើឱ្យ​ពោត​ផ្តល់​ផល​ជា​ផ្លែ​បាន​ច្រើន ។​)
-ស្រោច​ទឹក​បន្ទាប់ពី​ដាំ​ដុះ​រួចរាល់​។

/.ការថែទាំ
-ត្រូវ​ស្រោច​ទឹក​ជាប្រចាំ មួយ​ថ្ងៃ​ពីរ​ដង (​ព្រឹក​ម្តង និង​ល្ងាច​ម្តង​) ដើម្បី​ឱ្យ​ប្រាកដថា ដី​ដំណាំ​មាន​សំណើម​ជានិច្ច ។ (​ការ​ស្រោច​ទឹក គឺជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ដំណាំ​ពោត ដើម្បី​ឱ្យ​ពោត​ទទួលបាន​សាច់​ទន់ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ។​)
-រក្សាទុក​ផើង​ដំណាំ​ពោត នៅក្នុង​ទីតាំង​មួយ​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ (​ពន្លឺព្រះអាទិត្យ ក៏​ជា​ផ្នែក​ចម្បង​មួយ​អាច​ជួយ​ធ្វើឱ្យ​ពោត​មាន​រសជាតិ​ផ្អែម​ផងដែរ​)

-បន្ទាប់​ពី​ដាំ​ដុះ​គ្រាប់ពូជ​ពោត​រួចរាល់ ១០​សប្តាហ៍ កូន​ពោត​នឹង​លូតលាស់ ដូច្នេះ ត្រូវ​យក​កម្ទេច​ចំបើង​មក​គ្រប​នៅ​គល់​ពោត ដើម្បី​រក្សា​សំណើម​ដី​
-ឧស្សាហ៍​ពូនដី​នៅ​នឹង​គល់​ដំណាំ និង​ជម្រះ​ស្មៅ​ចេញ ការពារ​សត្វល្អិត​ចង្រៃ​នៅ​
-បង្កើន​ការស្រោចស្រព​ទឹក​បន្ត​ឱ្យបាន​កាន់តែ​ច្រើន នៅពេល​ពោត​ចេញ​ផ្លែ និង​ដាក់​ជី​បំប៉ន​ដី​ដើម្បី​បង្កើន​ការលូតលាស់​។

៤/.ការប្រមូល​ផល
-ជាទូទៅ ពោត​នឹង​ផ្តល់​ផល​ចន្លោះ​ពី ៦០ ទៅ ១០០ ថ្ងៃ បន្ទាប់​ពី​ដាំ​ដុះ វា​អាស្រ័យ​លើ​ពូជ និង​លក្ខខណ្ឌ​អាកាសធាតុ។