កាសែត​ញូ​វ​យ៉​ក​ថែម​ស៍បាន​ផ្សាយ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ឱ្យ​ដឹង​ថា មនុស្ស​សរុប ០៤​នាក់​បាន​ស្លាប់ និង ១៥​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​ការ​បាញ់ប្រហារ​ដ៏​សាហាវ​មួយ​នៅ​ឯ​ពិធីបុណ្យ​ម្ហូបអាហារ (Gilroy Garlic Festival) នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា ។ ពិធីបុណ្យ​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​មួយ ដែល​រៀបចំ​ឡើង​នៅ​ប្រហែល ៥០​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​សាន​ចូ​ស នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ (ម៉ោងនៅកម្ពុជា)។

ខ្មាន់កាំភ្លើង​ម្នាក់ ត្រូវ​បាន​ប៉ូ​លី​ស​ល្បាត​បាញ់​សម្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ហើយ​កម្លាំង​ប៉ូលិស​ក៏​បាន​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ ចៀស​ចេញ​តំបន់​នេះ ។

អាជ្ញាធរ​បាន​និយាយ​ថា ក្មេង​ប្រុស​អាយុ៦ឆ្នាំ​ម្នាក់​មក​ពី San Jose គឺជា​ជនរងគ្រោះម្នាក់ ​ក្នុង​ចំណោម​ជន​រង​គ្រោះ​នៃ​ការ​បាញ់​សម្លាប់​ នៅ​ហ្គី​ល​ហឺរ ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។ មន្ត្រី​ប៉ូ​លី​សបាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​ធ្វើការ​ស៊ើបអង្កេត​ថា តើ​គាត់​មាន​អ្នក​ផ្សំ​គំនិត​ឬ​យ៉ាងណា ។ ប៉ូលិស​អា​មេ​រិ​ក​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ឡើយ ហើយ​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​មនុស្ស​នេះ ក៏​មិន​ទាន់​ដឹង​ច្បាស់លាស់​ដែរ ៕