ភ្នំពេញ៖ កាលពីពេលម្សិលមិញនេះ កញ្ញាគីម ច័ន្ទបូរមី បានទទួលកាដូ ដ៏ធំមួយពីគូរស្នេហ៍របស់ខ្លួននៅថ្ងៃខួបកំណើត គឺលោកហ៊ុន បញ្ញាបុត្រ បានជូននូវរថយន្តទំនើបថ្មីសន្លាងមួយគ្រឿងម៉ាក Mercedes –Benz C300 4MATIC ដែលបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈការផុសនៅលើគណនីហ្វេសប៊ុក កញ្ញាគីម ចាន់បូរមី ផ្ទាល់ ដោយក្នុងនោះបានសរសេរថា “អគុណចំពោះកាដូរខួបកំណើតសំរាប់ឆ្នាំនេះ អគុណដែលគោរពផ្ដល់តម្លៃ និងនៅតែរក្សាការស្រលាញ់ ភាពស្មោះត្រង់ដូចដើម ដូចថ្ងៃដែលពួកយើងចាប់ផ្ដើមស្គាល់គ្នាដំបូង Hun Panhaboth”។ ជាមួយនឹងការបង្ហោះនេះដែរ បាន ធ្វើឲ្យនារីមិនតិចនាក់ទេ ដែរច្រណែន និងវាសនារបស់នាង ដែលមានសង្សារពូកែយល់ចិត្ត ហើយថែមទាំងជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភទៀតផង។

គួរបញ្ចាក់ផងដែរថា លោកហ៊ុន បញ្ញាបុត្រ គឺជាចៅប្រុសបង្កើតរបស់ ឯកឧត្តម ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកហ៊ុន បញ្ញាបុត្រ និងតារាសម្ដែងគីម ច័ន្ទបូរមី មានទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេល ជាយូរមកហើយដែរ ថែមទាំងមានការដឹងឮ ពីសំណាក់ចាស់ទុំទាំងសងខាងផងដែរ ៕