រង្វាន់​ម៉ូតូ Zoomer X ចំនួន​៥០គ្រឿង ត្រូវ​បាន​ប្រគល់​ដល់ដៃ​​អ្នក​ឈ្នះ ​ពី​ការ​ចាប់​​ឆ្នោត​សំបក​​កេស​ផលិតផល​​ ខ្មែរ ប៊ែវើរីជីស ជា​លើក​ទី​៣​ ខណៈ​ម៉ូតូ​ចំនួន​​១៥០​គ្រឿង​ផ្សេង​ទៀត​​កំពុងរង់ចំា​អតិថិជនបន្ត​។ 

លោក​ស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​ចូល​រួម​អបអរ​សាទរដល់អតិថិជន ដែលបានឈ្នះរង្វាន់ម៉ូតូ Zoomer X ទាំង​៥០​គ្រឿង។ លោក​ស្រី​ក៏ក្រើនរម្លឹកដល់អតិថិជនដែល​​​ជាវ​ផលិត​ផល​ ខ្មែរ ប៊ែវើរីជីស​ រួម​មាន​​ភេសជ្ជៈ​ប៉ូវកម្លាំង​វើក, ទឹកក្រូច​អាយស៍, ទឹកផ្លែឈើជូប, និងទឹក​បរិសុទ្ធ​កម្ពុជា​​​ទៅ​ពិសា ឬ​លក់​បន្ត​ កុំ​​​ភ្លេច​​កាត់​​​សំបក​​​​កេស រួច​ហើយ​​បំពេញ​ឈ្មោះ​ ដាក់​​ទៅ​ក្នុង​ធុង​ឆ្នោត​​នៅ​​តាម​​ដេប៉ូ និង​​តូប​លក់​ទំនិញ​ចាប់​ហួយ​គ្រប់​ខេត្ត​​ក្រុង ដែល​នៅ​ជិត​លោកអ្នក ដើម្បី​​មាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X នេះ នៅ​ខែ​បន្ទាប់​ៗ​ទៀត​រហូត​ដល់​​ខែកញ្ញា ឆ្នាំ​២០១៩​នេះ។

​កម្មវិធី​កាត់​​សំបក​​​កេសផ្សងសំណាងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស​ កំពុង ទទួល​​បា​នប្រជាប្រិយភា​ព​ខ្លាំង​ពីមួយខែទៅមួយខែ។ នេះ​បើ​តាម​​ចំនួន​​កើន​ឡើង​សន្លឹក​​ឆ្នោត ​ដែល​​បានដាក់ចូលរួមផ្សង​សំណាងរហូតទៅដល់​​​២០ម៉ឺន​​សន្លឹក សម្រាប់​​ខែ​នេះ។ សំបក​​​កេសដែល​បាន​ដាក់​ផ្សេង​សំណាង​ គឺ​មក​ពី​ណ្តាលខេត្ត​ផ្សេង​ៗរួម​​មាន​ ស្វាយរៀង​ កណ្តាល​ កែប កំពត កំពង់ស្ពឺ​ កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង​ ឧត្តមានជ័យ​ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ​ រតនៈគិរី និង​មណ្ឌលគិរី។ 

ព័ត៌មាន​លម្អិត លោកអ្នកអាចធ្វើការ​ទាក់ទង​បាន​តាម​រយៈទូរស័ព្ទ​លេខ​ ០៦១/០៦៧/០៦៩៩០២ ៩០២៕