ប្រទេសអេហ្ស៊ីប៖ អាជ្ញាធររបស់ប្រទេសអេស៊ីបបានឲ្យដឹងថ្មីៗនេះថាក្រុមបុរាណវិទូ អេហ្ស៊ីប បានរកឃើញសាកសពមាំមីចំនួន ៨ មានអាយុកាលតាំងពី ២៣០០ ឆ្នាំមុនមកម្ល៉េះ ស្តិតនៅបរិវេណក្បែរសំណង់ពីរ៉ាមីតបែកខាងត្បូងទីក្រុង កៃរ៉ូ។

ក្រសួងខាងបុរាណវិទ្យាបានបញ្ជាក់ថាបេសកកម្មបុរាណវិទូអេហ្ស៊ីបប្រចាំតំបន់បូព៌ានៃពីរ៉ាមីតក្នុងរជ្ជកាលស្ដេច Dahshur Necropolis បានរកឃើញផ្នូរបុរាណចំនួន ៨។ យោងតាមសេចក្តីរាយការណ៍ដែលថាសាកសពម៉ាំមីមានអាយុកាល late period របស់អេហ្ស៊ីបបុរាណនោះ មានគ្រប់ដណ្តប់ផ្នែកខាងក្រៅមានរូបរាងប្រៀបដូចជារូបតុក្កតាអញ្ចឹងដែរ។

សាកសព ៣ ក្នុងចំណោមសាកសពទាំងអស់មានសភាពល្អប្រសើរសាកសពទាំងនោះមានគ្រាប់ដណ្ដប់លើខ្លួនមានដូចជាសំពត់ធ្វើពីសរសៃរុក្ខជាតិម្យ៉ាងឬដើមស្មាច់ និងកំបោរសរៗ។

ខាងក្រសួងបានបន្ថែមថាការដាក់សពនោះពិតជាមានបែបផែនយ៉ាងច្បាស់លាស់នៅសម័យនោះហើយថ្មកំបោរនោះគេគ្រោងយកទៅសាងសង់មជ្ឈមណ្ឌល Hurghada And Sharm el-sheikh ក្នុងប្រទេសអេហ្ស៊ីប។

បរិវេណស្ដេច Dahshur នោះមានចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងកៃរ៉ូ ជាទីកន្លែងបញ្ចុះសពរបស់រាជវង្សមានឈ្មោះថា Bent pyramid។ គួរបញ្ជាក់ផងដែរថាពីរ៉ាមីតនោះត្រូវគេសាងសង់ឡើងប្រហែលជា ៣៧០០ឆ្នាំមកហើយ៕