ភ្នំពេញ ៖ ផ្កាថ្មស្នែងមួយប្រភេទ ឈ្មោះ Rugosa or Tetracoral Lia មានអាយុចន្លោះពី ពី៥៧០ ទៅ២២៥លានឆ្នាំ ត្រូវបានមន្រ្តីជំនាញរបស់ក្រសួងបរិស្ថានរកឃើញ នៅក្នុងស្រទាប់ដីដ៏ជ្រៅមួយ នៅភ្នំបាក់ ភ្នំជញ្ជាំង ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៩។

យោងតាមទំព័រហ្វេសបុករបស់ក្រសួងបរិស្ថាន ដែលបង្ហោះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ មានខ្លឹមសារថា « ផ្កាថ្ម រ៉ូកូសា Rugosa or Tetracorallia
របកគំហើញថ្មីស្តីអំពី ផ្កាថ្មស្នែង Rugosa or Tetracorallia
អ្វីជា Rugosa or Tetracorallia? ជាប្រភេទសត្វ ដែលស្ថិតនៅក្នុងសាខានៃពពួកផ្កាថ្ម ដែលមានរូបរៀងដូចស្នែងវាមានទំហំតូចៗប៉ុនមេដៃ។

ពូជប្រភេទនេះត្រូវបានរកឃើញនៅប្រទេសកម្ពុជា ខេត្តបន្ទាយមានជ័យ នៅឆ្នាំ២០១៩ នៅភ្នំបាក់ ភ្នំជញ្ជាំង ដែលស្ថិតនៅស្រទាប់ជ្រៅមួយ បើសិនយើងរាប់ស្រទាប់ដីនៅភ្នំបាក់វិញ ផូស៊ីលនេះ ស្ថិតនៅប្រហែលជាង១០០ស្រទាប់ទៅក្រោម។

តាមតារាងនៃGeologic Time Chart ផូស៊ីលរ៉ូកូសា កើតឡើងនៅក្នុងសម័យប៉ាលេអូសូអ៊ីក នៅចន្លោះ ៥៧០លាន ដល់២២៥លានឆ្នាំ»៕