ភ្នំពេញ៖ ស្ត្រីម្នាក់មានកូនតូចៗដល់ទៅ៣នាក់ បានផឹកស្រាថ្នាំស្រវឹងស្រឿងៗ ស្រណោះរឿងខ្លួនក្រ ហើយប្ដីវាយធ្វើបាប ក៏គិតខ្លីទៅលោតទឹកសម្លាប់ខ្លួននៅស្ពានព្រះមុនីវង្ស បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ស្ត្រីអភ័ព្វខាងលើ ឈ្មោះ តឹក មិក អាយុ៣៤ឆ្នាំ មុខរបប រើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (ដើរដេកតាមចិញ្ចើមផ្លូវ) និងមានកូនប្រុស តូចៗដល់ទៅ៣នាក់ មានប្ដីជាអ្នករើសអេតចាយជាមួយគ្នា ។

ដំនៅពេលល្ងាចថ្ងៃកើតហេតុ ស្ត្រីអភ័ព្វរូបនេះ បានហូបស្រាថ្នាំអស់៣ទៅ៤កែវ រហូតដល់ច្រវឹងស្រឿងៗ ក៍ស្រណោះរឿងខ្លួនក្រ ដើរដេកតែតាមចិញ្ចើមផ្លូវ និងប្ដីវាយធ្វើបាបរាល់ថ្ងៃពេក ក៏លេងចង់រស់ ហើយបានដើរឡើងលើស្ពានព្រះមុនីវង្ស ដើម្បីលោតទឹកសម្លាប់ខ្លួន តេមានប្រជាពលរដ្ឋឃើញ ក៏ជួយឃាត់ ហើយនាំយកមកខាងក្រោមស្ពានអាកាសក្បាលថ្នល់ ដើម្បីពន្យល់ណែនាំកុំឲ្យគិតខ្លីទៀត ព្រោះអាណិតកូនៗនៅតូចមិនដឹងទៅរំពឹងអ្វី បើម្ដាយស្លាប់ទៅ តើមាននរណាមើលថែ ។

ក្រោយពីស្ដាប់ការពន្យល់ណែនាំរបស់ប្រជាពលរដ្ឋកុំឲ្យគិតខ្លី ស្ត្រីខាងលើបានយល់ហេតុ ក៍ឈប់គិតខ្លីទៀត ហើយនាំកូនៗរបស់គាត់សម្រាកនៅខាងក្រោមស្ពានអាកាសក្បាលថ្នល់នោះទៅ ៕