ខេត្តកំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​១១​និង​យប់ ថ្ងៃ​ទី​២២​ខែ កក្កដា ២០១៩ ក្រុម​ចោរ​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ លួច​ចូល​ក្នុង​ហាង​យក​ទូរស័ព្ទ​ដៃ​២៣០​គ្រឿង និង​លុយ​ចំនួន​១០​លាន​រៀល នៅ​ចំណុច​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង​ឃុំ​គី​រី​វ​ន្ត័ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក យស់ ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​ហាង​លក់​ទូរស័ព្ទ មានឈ្មោះ ខេ​ង គក់ អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡេ​ង លី​ន​ដា បាន​សម្រាន្ត​លង់លក់​ក្នុងផ្ទះ​លើ​ឡៅតឿ ដោយ​ចាក់សោរ​ពី​ខាងក្នុង​ជាប់ ។ លុះ​ព្រឹក​ឡើង​ស្រាប់តែ ប្រទះ​ឃើញ​ដំបូលផ្ទះ ត្រូវ​គេ​យក​កន្ត្រៃ​កាត់​ស​ង្ក័​សី លួច​ចូល​យក​ទូរ​សព្ទ័​ដៃ​អស់​ចំនួន​២៣០​គ្រឿង និង​កាត​ទូរ​សព្ទ័​បញ្ចូល​ទឹកប្រាក់ ចំនួន ២,៥០០$ ។ ក្រោយ​កើតហេតុ រូប​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក ឲ្យ​ជួយ​អត្ត​រាគ​មន៍ ។

បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​ស្រុក និង​កម្លាំង​អធិការ​ដ្ធា​ន​កំពុង​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​ហាង ដើម្បី​កំណត់​មុខសញ្ញា តាម​ចាប់​ក្រុម​ចោរលួច នាំ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕