ខេត្តកោះកុង៖ ពេលម្ដាយកំពុងលក់ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់លង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយផ្ទះរបស់ក្មេងរងគ្រោះ ប្រមាណជាង៥០ម៉ែត្រ នៅចំណុចភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ។

ក្មេងរងគ្រោះមានឈ្មោះ អ៊ុក ស៊ីណូន ភេទប្រុស អាយុ២ឆ្នាំ។
បុរសឈ្មោះ អ៊ុត សែន ត្រូវជាឪពុក មានមុខរបរជាគ្រូបង្រៀន បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាប់ទៅបង្រៀនសិស្សនៅសាលា ចំណែកឯភរិយារបស់គាត់ កំពុងដេកលក់ លុះភ្ញាក់ឡើងមិនឃើញកូន ក៍ដើររក ស្រាប់តែឃើញកូនលង់ទឹកស្រះនៅខាងក្រោយផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល អ្នកជិតខាងមកជួយស្រង់ ដើម្បីសង្រ្គោះដែរ តែមិនអាចជួយសង្រ្គោះបាន។

សពក្មេងរងគ្រោះ ត្រូវបានឪពុកម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕