សម្ផស្សផ្ទៃមុខ ពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពួកគេតែងតែខ្វាយខ្វល់ រិះរក មធ្យោបាយថ្មីៗ ដើម្បីថែរក្សាសម្រស់ឲ្យបានស្អាត និងក្មេងជាងវ័យ។ បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែជឿនលឿន របស់របរប្រើប្រាស់កាន់តែទំនើប ក៏ដូចជាគ្រឿងសម្អាងដែលសុទ្ធសឹងជាសារធាតុគីមី អ្នកខ្លះប្រើប្រាស់ទទួលបានលទ្ធផលល្អ ចំណែកអ្នកខ្លះទៀតក៏ទទួលបានលទ្ធផលពុំជាទីគាប់ចិត្ត មិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងធ្វើឲ្យប៉ះពាល់ ប្រតិកម្មដល់រូបសម្រស់ទៀតផង។

មុន គឺជាបញ្ហាដ៏ចម្បង វិធីដែលល្អយើងអាចអនុវត្តន៏ តាមបែបធម្មជាតិ ដែលអាចកម្ចាត់មុន និងមិនប៉ះពាល់ដល់ផ្ទៃមុខ យើងសូមណែនូវវិធីសាមញ្ញមួយដែលប្រកបទៅដោយប្រសិទ្ធភាព ដែលវិធីនោះគឺជាវិធីឆ្ពុងមួយ ដោយយកបន្លែធម្មជាតិមករួមផ្សំ ដូចខាងក្រោម៖
+គ្រឿងផ្សំ
-ស្លឹកគ្រៃ ៦គល់-ទឹក ២លីត្រ
-ក្រូចឆ្មារ ១ផ្លែ-អំបិល ១ស្លាបព្រាបាយ+វិធីធ្វើ
-ពុះស្លឹកគ្រៃជា២រួចកាត់ដុំៗ និងហាន់ក្រូចឆ្មារជាចំណិតស្តើងៗ

+វិធីធ្វើ
-ដាក់ដាំទឹក២លីត្រឲ្យពុះ រួចបង់ស្លឹកគ្រី ក្រូចឆ្មារ និងអំបិលចូល ហើយកូរ
-បន្ទាប់បន្ថយភ្លើងរម្ងាស់រយៈពេល១០នាទីដើម្បីឲ្យជាតិពីស្លឹកគ្រៃ និងក្រូចឆ្មារអស់+វិធីប្រើ
-លើកឆ្នាំងដាំទឹកខាងលើមកដាក់លើតុ រួចយកកន្សែងធំមកគ្របលើក្បាលដោយឱនមុខចុះដាក់ឆ្នាំង
-កំឡុងពេលឆ្ពុងយកម្រាមដៃម៉ាស្សាថ្នមៗលើផ្ទៃមុខ ដោយរុញជារង្វង់ចុះឡើងៗ ដើម្បីឱ្យចំហាយឆ្ពុងជ្រាបចូលស្បែកមុខបានល្អ

យើងអាចអនុវត្តន៏នូវវិធីនេះ ចូលធ្វើវាក្នុងមួយអាទិត្យឲ្យបាន ៣ដងនោះអ្នកនិងទទួលបានលទ្ធផលល្អជាក់ជាមិនខាន ៕