ស្រ្ដីមានផ្ទៃពោះ មានកត្តាចាំបាច់ជាច្រើនដែលទាមទារឲ្យមានការថែទាំខ្ពស់ ទាំងការដេក ដើរ ឈរ អង្គុយ ហើយជាពិសេសគឺរបបចំណីអាហារដែលត្រូវបញ្ចូនអោយកូនក្នុងផ្ទៃ ក៏ដូចជាខ្លួនឯង កាលណាទទួលទានអាហារដែលមិនត្រឹមត្រូវ វាធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព នឹងការលូតលាស់ធំធាត់របស់ទារក។

ជំនាញបានណែនាំពីប្រភេទផ្លែឈើដ៏អស្ចារ្យបំផុតមួយប្រភេទដល់ស្ត្រីមានផ្ទៃពោះគ្រប់រូបនោះគឺ ផ្លែទៀប។ សាច់ទៀបផ្ទុកទៅដោយវីតាមីន សារធាតុខនិជ ជាតិស្ករធម្មជាតិ ជាតិសរសៃ អាស៊ីតអាមីណូ និងជាតិខ្លាញ់ជំនួយសុខភាពជាច្រើន ដែលសុទ្ធតែជាតម្រូវការសារធាតុចិញ្ចឹមដល់រាងកាយស្ត្រី និងការលូតលាស់របស់គភ៌។ ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃផ្លែទៀបចំពោះ ម្តាយនិងទារក៖

ជួយដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធភាពស៊ាំរបស់គភ៌ផ្លែទាបផ្ទុកទៅដោយសារធាតុចិញ្ចឹមចាំបាច់សំខាន់ៗ ជួយដល់ការលូតលាស់របស់គភ៌។វាជាប្រភពនៃវីតាមីនCនិងវីតាមីន B6ជួយដល់ការផលិតកូឡាសែនបង្កើតជាលិកាតភ្ជាប់ ជួយដល់ការលូតលាស់ឆ្អឹង ឆ្អឹងខ្ចីសរសៃពួរសាច់ដុំនិងស្បែករបស់គភ៌។ តាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីមានគភ៌ខ្វះវីតាមីនCធ្វើឱ្យខូចខួរក្បាលរបស់ទារក។ កាត់បន្ថយគ្រោះថ្នាក់នៃការរលូតកូនផ្លែទាប ជាប្រភពនៃធាតុទង់ដែង។ ការសិក្សា និងពិសោធន៍កាលពីថ្មីៗនេះបានឱ្យដឹងថា កង្វះធាតុទង់ដែងងាយធ្វើឱ្យស្ត្រីរលូតកូន។

លើសពីនេះទៀត ធាតុទង់ដែងជួយដល់ការលូតលាស់សរសៃពួរសាច់ដុំ ស្បែក និងសរសៃឈាមរបស់គភ៌។ បំបាត់អាការៈចាញ់កូនការទទួលទានផ្លែទាបអាចជួយការពារស្ត្រីមានផ្ទៃពោះពីអាការៈមិនស្រួលខ្លួនរៀងរាល់ព្រឹក។ វាជួយបំបាត់អាការៈចង់ក្អួត និងក្អួតចង្អោរ។ជួយរក្សាការឡើងទម្ងន់បានល្អផ្លែទាប ជាប្រភពនៃជាតិស្ករធម្មជាតិ ជួយរក្សាការឡើងទម្ងន់របស់ស្ត្រីមានគភ៌។ ជាពិសេសស្ត្រីដែលទម្ងន់ស្រាលក្នុងកំឡុងពេលមានកូន ផ្លែទាបជួយឱ្យស្ត្រីស្រេកឃ្លានអាហារ។


យើងសូមបញ្ជាក់ដែលថា ថ្វីត្បិតតែទៀបងាយរកក៏ពិតមែន ក៏ប៉ុន្តែត្រូវទទួលទានឲ្យសមស្របទៅតាមរដូវរបស់វាដែរ នៅពេលដែលទទួលទានខុសពីរដូវវាគឺភាគច្រើនសុទ្ធសឹងតែជាទៀបគីមី ដែលនេះជាបញ្ហាអាចប៉ះពាល់ដល់សុខភាពយើងវិញក៏ថាបាន