ភ្នំពេញ៖ អ្នកឈ្នះរង្វាន់ម៉ូតូ ZOOMER X ទាំង 50នាក់ ពីការចាប់ឆ្នោតផ្សងសំណាងជាមួយសំបកកេសភេសជច្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ ទឹកផ្លែឈើជូប និង ទឹកបរិសុទ្ធកម្ពុជា បានទទួលរង្វាន់របស់ពួកគេហើយ ដោយថែមទាំងមានការផ្សាយបន្តផ្ទាល់នៅកញ្ចក់ទូរទស្សន៍ហង្សមាសអេជឌីទៀតផង នៅវេលាម៉ោងប្រមាណ 6:30ល្ងាចមុិញនេះ។  

រង្វាន់ទាំងអស់បានទៅលើអតិថិជនលក់បន្តចំនួន 11 ពីរាជធានីភ្នំពេញ 7នាក់ពីកំពង់ចាម 5នាក់ ពីកណ្តាល 5នាក់ពីកំពង់ស្ពឺ 5នាក់ពីបាត់ដំបង 5នាក់ពី សៀមរាប និងអ្នកផ្សេងទៀតពី តកែវ បន្ទាយមានជ័យ ព្រះវិហ៊ារ ស្វាយរៀង មេមត់ ក្រចេះ ព្រៃវែង និង កំពត។  

ក្រៅពីរង្វាន់ខាងលើដែលពួកគេទទួលបាន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ផ្តល់កាដូដែលកាត់ថ្លៃមិនបានបន្ថែមដល់ពួកគេផងដែរ គឺដំណើរទស្សនៈកិច្ចក្រេបយកចំណេះដឹងអំពី គ្រឿងផ្សំ របៀបផលិត និង ដំណាក់កាលនៃការផលិតទាំងស្រាបៀរកម្ពុជា និង ភេសជ្ជៈខាងលើនៅឯរោងចក្រដ៏ទំនើបរបស់ក្រុមហ៊ុនផ្ទាល់ ដោយមានការបង្ហាញជូនពីអ្នកជំនាញផលិតស្រាបៀរ និង ភេសជ្ជៈផ្ទាល់តែម្តង។  

សូមបញ្ជាក់ លទ្ធផលនៃការចាប់រង្វាន់នេះ ត្រូវបានប្រកាសជាផ្លូវការ តាំងពីថ្ងៃសុក្រសប្តាហ៍មុនមកម្លេះ ហើយក៏មានការផ្សាយនៅលើពត៌មានអនឡាញ FreshNews, KBN, ដើមអម្ពិល កម្ពុជាថ្មី និង ថ្មីថ្មី ផងដែរ កាលពីថ្ងៃអង្គារ កន្លងទៅ ។  

កម្មវីធីប្រូម៉ុសិន កាត់សំបកកេស ផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ ZOOMER X សរុប ៣០០ រង្វាន់ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនឹងផ្តល់ជូនជារៀងរាល់ខែរយៈ ៦ ខែពេញ រហូតដល់ខែ កញ្ញា ឆ្នាំ ២០១៩ ដោយកម្មវិធីនេះ លោកអ្នកគ្រាន់តែធ្វើការកាត់សំបកកេស ពីភេសជ្ជៈខាងលើ រួចបំពេញឈ្មោះ លេខទូរស័ព្ទ នៅលើសំបកកេស យកទៅដាក់ក្នុងធុង ឆ្នោតតាមហាងលក់ភេសជ្ជៈនានាទូរទាំងប្រទេសកម្ពុជា ដើម្បីចូលរួមផ្ទៀងផ្ទាត់ឈ្នះរង្វាន់ខាង លើជារៀងរាល់ថ្ងៃសុក្រ ចុងខែនីមួយៗ ក្នុងកម្មវិធីប្រគុំតន្រ្តី វើក ក្នុងទូរទស្សន៍ហង្សមាស ខាងលើ៕