ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ គេហទំព័រក្នុងស្រុកមួយរបស់ចិន បានធ្វើការចុះផ្សាយហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ ដោយគេឃើញស្ត្រីជនជាតិចិនម្នាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅតាមដងផ្លូវ ក្រោយពីស្ត្រីរូបនោះ បានចុះពីរថយន្តដែលកំពុងតែឈប់ភ្លើងស្តុប ហើយស្ទុះឡើងលើដំបូលរថយន្ត ដោយធាក់ដំបូលជាច្រើនជើងពោរពេញទៅដោយកំហឹងយ៉ាងខ្លាំង ធ្វើឲ្យអ្នកឃើញហេតុការណ៍ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងធ្វើឲ្យស្ទះចរាចរយ៉ាងយូរផងដែរ ។

បើតាមការចុះផ្សាយរបស់គេហទំព័រខាងលើ បានឲ្យដឹងថា ស្ត្រីខាងលើ បានខឹងប្តីរបស់នាងយ៉ាងខ្លាំងនៅក្នុងរថយន្ត ក្រោយពីបានបញ្ឈឺប្តីនាង ដោយការចុះពីរថយន្ត តែខាងប្តីនៅតែមិនចាប់អារម្មណ៍ឡើយ ធ្វើឲ្យនាងរឹតតែខឹងខ្លាំង និងស្រែកខ្លាំងៗ ហើយនៅទីបំផុតនាងក៏បានឡើងទៅលើដំបូលរថយន្ត អស់រយៈពេល៤នាទី។

ក្រុមអាជ្ញាធរប៉ូលិសបានមកដល់កន្លែងកើតហេតុ និងធ្វើ់ការត្រួតពិនិត្យប័ណ្ណបើកបរ ហើយបានធ្វើការផាកពិន័យឡានពីរនាក់ប្តីប្រពន្ធខាងលើនេះ ជាទឹកប្រាក់១,២៥០យ័ន ។

ក្រោយពីវីដេអូឃ្លីបខាងលើត្រូវបានបង្ហោះក្នុងបណ្តាញសង្គម ធ្វើឲ្យមានការស៊ែរតៗគ្នាយ៉ាងច្រើន ដោយខ្លះបានធ្វើការខមិនរិះគន់ថា ហេតុអ្វីនាងអាចឡើងទៅលើដំបូលរថយន្តនោះបាន វាពិតជាមិនមែនជារឿងងាយនោះឡើយ ហើយអ្នកខ្លះទៀត បានសរសេរថា នាងមានគោលបំណងធ្វើឲ្យប៉ូលិសចាប់ខ្លួនប្តីនាងតែប៉ុណ្ណោះ ។