មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស៊ែរតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ូក រឿងព្រះសង្ឃម្នាក់ឈ្មោះ កក្កដា សុភ័ណ្ឌ ត្រូវបានចោរប្លន់បាញ់លោកសុគត ដែលមើលទៅហាក់ដូចជារឿងពិតនោះ ត្រូវបានព្រះអង្គ ចេញមកបកស្រាយភ្លាមៗ ក្រោយពីលោកចុះពីលើយន្តហោះ ហើយបើកឃើញព័ត៌មានដ៏រន្ធត់នោះ ។

ព្រះអង្គមានសង្ឃដីការ តាមរយៈការ Live វីដេអូនៅលើគណនីហ្វេសប៊ូករបស់លោកផ្ទាល់ថា លោកចង់ប្រាប់ដល់ញាតិញោមទាំងអស់ ដែលស្រលាញ់រាប់អានលោក សូមមេត្តាកុំយល់ច្រឡំពីរូបភាព ដែលគេបានស៊ែរតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ូកនោះអី ពីព្រោះរូបនោះ គឺជារូបភាពនៃការថតរឿងអប់រំខ្លីរបស់ព្រះអង្គ ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះប៉ុណ្ណោះ ។

សូមទស្សនាការបកស្រាយរបស់ព្រះអង្គដូចខាងក្រោម៖