ខេត្តកំពង់ធំ៖ ករណីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះចំនួន៣ខ្នង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រដកពង ឃុំពង្រ ស្រុកតាំងគោក ។

ផ្ទះទី១ ម្ចាស់ឈ្មោះ សាយ កុសល់ ភេទប្រុស ៤៤ឆ្នាំ ប្រពន្ធឈ្មោះ សៀង គឹមហ៊ាន់ អាយុ ៣៩ឆ្នាំ ឆេះផ្ទះប្រក់ក្បឿងជញ្ជាំងក្តារមួយខ្នងទំហំ៧គុណ១២ម៉ែត្រ ទាំងស្រុង ,ទូរទស្សន៍ចំនួន ១គ្រឿង ,បាស្តចំនួន១គូ, ប្រាក់ដុល្លារចំនួន ៣០០០ដុល្លារ ,មាសចំនួន ៨ជី និងសម្ភាៈរប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។


ផ្ទះទី២ ម្ចាស់ឈ្មោះ អៀន អឿន ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ សំភាន់ អាយុ៤០ឆ្នាំ ផ្ទះទំហំ ៦គុណ៨ម៉ែត្រ ឆេះផ្ទះប្រក់ក្បឿងជញ្ជាំងក្តារមួយខ្នង ទំហំ៦x៨ម៉ែត្រ អស់ប្រហែល២០% និងផ្ទះទី៣ ម្ចាស់ឈ្មោះសាយ មី ភេទស្រី អាយុ៦៩ឆ្នាំ ឆេះផ្ទះប្រក់ក្បឿងជញ្ជាំងក្តារទំហំ៦គុណ៨ម៉ែត្រ អស់ប្រហែល២០% ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។
នៅពេលកើតហេតុ លោកហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ដឹកនាំកម្លាំងសរុបចំនួន ៥៤នាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន១០នាក់, កម្លាំងប៉ុស្តិ៍ចំនួន០៧នាក់, កម្លាំងអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន០៥នាក់, កម្លាំងអាវុធហត្ថចំនួន១២នាក់, ប្រជាការពារចំនួន២០នាក់ ជួយអន្តរាគមន៍ ហើយរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចេញអន្តរាគមន៍ចំនួន១គ្រឿង និងរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចេញអន្តាគមន៍ចំនួន១ គ្រឿងប្រើប្រាស់ទឹកសរុបចំនួន០៥រថយន្ត ស្មើនិង២០ម៉ែត្រគូប បាញ់ពន្លត់ឲ្យរលត់ទាំងស្រុង ៕