ភ្នំពេញ៖ កញ្ញា ចូវ មួយអេង គឺជាបេក្ខនារីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia ដ៏លេចធ្លោម្នាក់ដែលបានឆក់យកបេះដូងទស្សនិកជនជាច្រើននាក់ ព្រោះតែសមត្ថភាព ភាពក្លាហាន និងជាពិសេសទៀតនោះ គឺរូបសម្រស់ដ៏ស្រស់សោភាតែម្ដង ។

ជឿជាក់ថា រហូតមកទល់ពេលនេះមានមនុស្សមិនតិចនាក់ឡើយដែលស្គាល់ ចូវ មួយអេង និងទទឹងរង់ចាំទស្សនាការបង្ហាញសមត្ថភាពរបស់នាងនៅវគ្គបន្តបន្ទាប់ ខណៈដែលកាលនៅវគ្គ Judge Audition នាងទទួលបាន Yes ពីគណៈកម្មការចំនួន ៣រូប ព្រមទាំងទទួលបានសំឡេងហោកញ្ជ្រៀវយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនដែលបានទៅទស្សនាផ្ទាល់ ។

ទាក់ទងជាមួយគ្នានេះដែរ កាលពីថ្ងៃម្សិលមិញនេះ មានអ្នកលេងហ្វេសប៊ុកជាច្រើនបានភ្ញាក់ផ្អើលជាថ្មី ក្រោយពេលមានជនខិលខូចម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Alli Bee បានបង្ហោះរូបអាក្រាតកាយរបស់នារីម្នាក់ដែលគេអះអាងថា ជារូបថតរបស់កញ្ញា ចូវ មួយអេង តែទោះជាយ៉ាងណាសម្រាប់ ចូវ មួយអេង ផ្ទាល់នាងពុំបានតបតអ្វីធ្ងន់ធ្ងរទេ គ្រាន់តែថា នេះជារូបថតដែលមើលទៅមិនមែនជាការកាត់ត តែជារូបរបស់នារីផ្សេងដែលគេយកមកបន្លំនាងតែប៉ុណ្ណោះ ហើយសកម្មភាពនេះ គឺច្បាស់ណាស់ជាសកម្មភាពរបស់ក្រុមអ្នកដែលមិនចូលចិត្តនាង ៕