ភ្នំពេញ៖ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុខផ្លូវព្រះមុនីវង្សកែង និងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ។
នារីរូបស្រស់ម្នាក់ បើកបររថយន្តម៉ាកកាមរីហាយប្រ៊ីដមួយគ្រឿង ជ្រុលចង្កូតទៅបុករថយន្តម៉ាកតូយូតាព្រូស រួចរេចង្កូតទៅលើចិញ្ចើមផ្លូវ បុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវ បាក់១ដើម និងផ្ទប់ជាមួយដើមឈើទៅមុខលែងរួច ។

មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Camery ហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-9345 បើកបរដោយនារីរូបស្រស់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចភ្លើងស្តុបកែង និងផ្លូវព្រះមុនីវង្ស ស្រាប់តែជ្រុលចង្កូតទៅបុករថយន្ត ម៉ាក Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8857 បើកបរដោយបុរសម្នាក់ មាន ចំពីចំហៀងពេញទំហឹង ធ្វើឲ្យរថយន្ត Pruis រេចង្កូតទៅចិញ្ចើមផ្លូវ បុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវរ បាក់ដល់គល់អស់១ដើម និងផ្ទប់ជាមួយដើមឈើ ទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ តែក្រោយកើតហេតុភាគីទាំងសងខាងបានជជែកគ្នាឡើងតឹងសសៃក យកត្រូវតែរៀងៗខ្លួន ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកជួយឃាត់ ៕