ខេត្តព្រះសីហនុ៖ ករណីជនជាតិចិនម្នាក់ប៉ុនប៉ងលោតពីលើអគារ ប៊ីវីន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅជិតកែងតុលាការចាស់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។


ក្រោយមានការភ្ញាក់ផ្អើល សមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍ ប្រើរយៈពេលជាច្រើនម៉ោង រហូតដល់ម៉ោងជិត៨យប់ ថ្ងៃទី១៨ ខែកក្កដា ដដែល ទើបសមត្ថកិច្ចបានឡើងទៅយកបុរសជនជាតិចិនរូបនេះ ពីកន្លែងដែលប៉ុនប៉ងលោតសម្លាប់ខ្លួននោះ ចុះមកក្រោមតាមបច្ចេកទេស និងបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ត ។


តែយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីសាវតា និងមូលហេតុអ្វីដែលជនជាតិចិនម្នាក់នេះប៉ុនប៉ងលោតពីលើអគារប៊ីវីននោះនៅឡើយទេ។ ប៉ុន្តែរហូតដល់វេម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ លោក លី សុខហ៊ី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនជាតិចិនដែលប៉ុនប៉ងលោតពីលើអគារ សម្លាប់ខ្លួននេះ មិនព្រមនិយាយអ្វីនៅឡើយទេ ៕