ភ្នំពេញ៖ បច្ចុប្បន្ននេះ រថយន្តប្រភេទ SUV ទទួលបាន​ការពេញនិយមគួរឲ្យកត់សម្គាល់ ដោយសាររថយន្តប្រភេទនេះអាចប្រើប្រាស់បានច្រើនកាលៈទេសៈ មិនថាសម្រាប់ធ្វើការ ឬដំណើរកម្សាន្តនោះទេ។ ភាគច្រើន អ្នកដែលជ្រើសរើសរថយន្តប្រភេទនេះយកទៅប្រើប្រាស់ដោយសាររថយន្ត SUV មានបំពាក់បច្ចេកវិទ្យា​ទំនើប និងមានសុវត្ថិភាពខ្ពស់។

ដោយមានភាពងាយស្រួលក្នុងការបត់បែនបាននៅក្នុងទីក្រុង សន្សំសំចៃប្រេង និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់ ធ្វើឲ្យរថយន្ត Ford Ecosport ដែលជាប្រភេទរថយន្ត SUV ខ្នាតតូចនេះទទួលបានការពេញនិយម នេះក៏ដោយសារតែសមត្ថភាពអាចបត់បែនទៅតាមគ្រប់តម្រូវប្រចាំថ្ងៃរបស់យើង​ ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង​ ឬការដើរកម្សាន្តតាមខេត្តចុងសប្ដាហ៍ជាដើម។  

ជាមួយរថយន្ត Ford Ecosport ការបើកបរផ្លូវឆ្ងាយកាន់តែសប្បាយរីករាយ និងចំណាយកាន់តែតិច ព្រោះ Ford Ecosport បានបំពាក់ដោយម៉ាស៊ីន Ecoboost ទំហំ 1.0L តែមានកម្លាំងខ្លាំង ស៊ីប្រេងតិច​ និងមិនប៉ះពាល់បរិស្ថានទៀតផង។ 

សម្រាប់ការបើកបរនៅក្នុងទីក្រុងដែលមានផ្លូវស្ទះតូចចង្អៀត ពិបាកចតឡានក៏លែងជាបញ្ហាទៀតដែរ ព្រោះ Ford Ecosport មានរាងតូចល្មម ងាយស្រួលរកកន្លែងចត។ ម្យ៉ាងទៀតរថយន្តនេះក៏បានភ្ជាប់មកជាមួយនូវបចេ្ចកវិទ្យាទំនើបៗមួយចំនួនដូចជា ចង្កៀងមុខបិទបើកអូតូ ផ្លិតទឹកអូតូ និងមានកាមេរ៉ា និងសេនសឺខាងក្រោយជំនួយចូលចតផងដែរ។

មិនតែប៉ុណ្ណោះអ្នកអាចជ្រើសរើសរថយន្តមួយដែលអ្នកគិតថាស័ក្ដសមនឹងបុគ្គលិកលក្ខណៈរបស់អ្នក ព្រោះ Ford Ecosport មានច្រើនព៌ណសម្រាប់អ្នកជ្រើសរើស រួមមានដូចជាព៌ណខៀវ ស័ក្ដសមសម្រាប់អ្នកដែលចូលចិត្តភាពហ៊ឺហាសប្បាយរីករាយ ព៌ណក្រហមសម្រាប់អ្នកដែលស្រលាញ់រថយន្តបែបស្ព័រ ព៌ណទឹកក្រូចសម្រាប់អ្នកស្រលាញ់ភាពថ្មីខុសប្លែកពីគេ​ និងព៌ណសក៏មើលទៅស្រស់ស្អាតមិនចាញ់ព៌ណដទៃដែរ។​

ថ្វិត្បិតតែរថយន្តនេះមានរាងតូចល្មមមែនពិត តែមានកន្លែងដាក់សំភារៈច្រើនដល់ទៅជាង​ 20 កន្លែង ដូចជាកន្លែងដាក់កែវឬដបទឹក កន្លែងដាក់ស្បែកជើង ប្រអប់ត្រជាក់សម្រាប់ដាក់ភេសជ្ជៈ កន្លែងដាក់ទូរស័ព្ទ និងកន្លែងដាក់ឥវ៉ាន់ជាច្រើនទៀត។ 

រីឯសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍វិញ Ford Ecosport ក៏មិនចាញ់រថយន្ត SUV ប្រភេទធំៗដែរ អ្នកអាចដាក់សំភារៈផ្សេងៗដូចជាកង់ ឬក្ដារជិះលើទឹកនៅលើដំបូល និងផ្នែកខាងក្រោយរថយន្តបាន។ បចេ្ចកវិទ្យាជំនួយនៅពេលបើកបរមួយចំនួនបានបំពាក់លើ Ford Ecosport ដែលផ្ដល់ភាពងាយស្រួល និងផ្ដល់ទំនុកចិត្តក្នុងការបើកបរ រួមមានដូចជា ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត (Hill Launch Assist)។​ នៅពេលកំពុងឡើង ហើយអ្នកឈប់នៅលើទួល ប្រព័ន្ធនេះនឹងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិរយៈពេល 2.5 Sec ដើម្បីទុកពេលឲ្យអ្នកមានពេលដកជើងចេញពីហ្វ្រាំងទៅជាន់លើហ្គាជៀសវាងការរអិលថយក្រោយ។ 

កាន់តែពិសេសជាងនេះទៅទៀត ជាមួយនឹងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល វា​អាចធ្វើការទប់លំនឹងរបស់រថយន្ត និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)​ មិនចំពោះតែផ្លូវធម្មតានោះទេ នៅលើផ្លូវគ្រួស ឬផ្លូវដីក៏ដំណើរការបានដូចគ្នា ៕