ភ្នំពេញ រថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុកទៅបុកម៉ូតូ១គ្រឿង តែមិនឈប់ទទួលខុសត្រូវទេ ដោយបន្ថែមល្បឿនបើករត់គេចខ្លួន ហើយជ្រុលទៅបុកគូទរថយន្តស៊េរីទំនើបម៉ាក Rolls Royce ទើបទិញថ្មីមានតម្លៃរាប់ម៉ឺនដុល្លារមិនទាន់មានស្លាកលេខផង បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចស្តុប តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងខណ្ឌសែនសុខ ។


សមត្ថកិច្ចចរាចរ បានឲ្យដឹងថា ដំបូងឡើយរថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2659 (រថយន្តបង្ក) បើកបរខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូម៉ាក PCX មួយគ្រឿងទៀត រងការខូចខាត ហើយព្យាយាមបើករត់គេច ក៏ជ្រុលទៅបុកចំគូទរថយន្តស៊េរីទំនើបម៉ាក Rolls Royce មានតម្លៃរាប់ម៉ឺនដុល្លារ ទើបទិញថ្មីសន្លាង មិនទាន់មានស្លាកលេខផង បណ្តាលឲ្យស្រុញគូទខាងក្រោយ យ៉ាងដំណំតែម្តង។


ក្រោយកើតហេតុ ម្ចាស់រថយន្តស៊េរីទំនើបម៉ាក Rolls Royce ដែលជាអ្នកមានមុខមាត់ក្នុងសង្គមម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍