ពោតផ្អែម ជាប្រភេទពោតមួយប្រភេទដែលមានសាច់លឿងផ្អែមគួរឲ្យចង់បរិភោគ ហើយដំណាំនេះត្រូវបានប្រជាកសិករយើងនិយមដាំ ដើម្បីបរិភោគក្នុងគ្រួសារ និងយកទៅលក់ក្នុងទីផ្សារដើម្បីបានប្រាក់កម្រៃយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដំណាំនេះមិនសូវជាពិបាកក្នុងការដាំប៉ុន្មានទេ ប៉ុន្តែបើយើងមិនមានបច្ចេកទេសក្នុងការដាំនោះទេ វានឹងពុំទទួលបានទិន្នផលខ្ពស់ដូចជាទីគាប់ចិត្តឡើយ។ ដូច្នេះដើម្បីទទួលបានផលល្អយើងនិងណែនាំនូវិធីដាំ ដូចខាងក្រោម៖
១/.ការត្រៀមសម្ភារៈ
-ចំបើង,ជីធម្មជាតិ និងគីមី,អន្ទាក់ស្អិតសំរាប់ចាប់សត្វល្អិត
-គ្រាប់ពូជទិញពីផ្សារ មានស្លាកសញ្ញា និងការណែនាំត្រឹមត្រូវ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News


២/.ការរៀបចំដី និង លើករង
ដំបូងត្រូវសម្អាត ដីចំការ និងរើសស្មៅចេញអោយអស់,ភ្ជួររាស់ដីអោយបានម៉ដ្ឋល្អ ក្នុងជម្រៅពី១-២តឹក ហើយហាលអោយបាន ១០ ទៅ ១៥ ថ្ងៃ ។
+ការលើករង
ក្នុងការដាំពោតផ្អែមជារង កសិករអាចដាំជាជួរ (រង) តាមពីររបៀប គឺ ដោយរោងទោល (១ជួរ) និង រងដាំពីរជួរ ។
*រងដាំពីរជួរ
ទទឹង ១ម និងបណ្តោយតាមលទ្ធភាពដី តែមិនគួរអោយលើសពីរ ៥០ម ឡើយព្រោះពិបាកក្នុងការថែទាំ ដូចជាស្រោចទឹក និងបោចស្មៅជាដើម កំពស់នៅរដូវប្រាំងពី២០ ទៅ ៣០ស.ម ហើយនូវរដូវវស្សាពី៣០ ទៅ ៥០ស.ម ។
*ការដាក់ជីៈ ដាក់ជីលាមកសត្វដែលពុកផុយ ឬ កំប៉ុស្តិ៍ ចំនួន២គីឡូក្រាម លើផ្ទៃដីរង ១ម.ការ៉េ នៅតាមចន្លោះចង្អូរជួរទាំងពីរ រួចហើយគ្របដីអោយជិតវិញ។ ប្រើខ្សែរបន្ទាត់ដើម្បីចោះរណ្តៅដាំកូន និងប្រើខ្នាតដើម្បីចោះរណ្តៅដាំ ពីគុម្ពមួយ ទៅគុម្ពមួយ (ចន្លោះ ពី ៣ តឹក ទៅ ៤,៥ តឹក)។


៣/.វិធីដាំដុះ
ការដាំពោតផ្អែមគួរដាំនៅពេលព្រឹក ហើយមុនពេលជ្រើសរើសពោតដាំកសិករគួរតែពិនិត្យពិចារណាលើ ៖
១. ពូជធន់ទ្រាំទៅ និងក្សេត្របរិស្ថានក្នុងតំបន់ដាំដុះ (សត្វល្អិត និងជំងឺ)
២. ពូជផ្តល់ទិន្នផលខ្ពស់ (ពូជបង្កាត់ ដូចជាពូជអ៊ីហ៊្កី របស់ក្រុមហ៊ុន អ៊ីវេសស្តស៊ីដ អ៊ីនធើណេសិណល)
៣. ពូជដែលមានអត្រាដុះ ចាប់ពី ៨៥% ឡើងទៅ ។
កសិករអាចដាំពោតដោយគ្រាប់ផ្ទាល់ (ក្នុងរណ្តៅ) ឬ បើមានលទ្ធភាពដាំដោយកូនបណ្តុះ ។ បន្ទាំប់ពីជ្រើសរើសពូជបានហើយ កសិករអាចដាំបានដោយគ្រាប់ផ្ទាំល់ ឬក៏បណ្តុះកូនជាមុនសិនកាន់តែប្រសើរ ។ ចន្លោះពីគុម្ពមូយ ទៅ គុម្ពមួយ គួរតែមានចំងាយ ពី ៣៥ស.ម(៣,៥តឹក) ទៅ ៤៥ស.ម (៤៥តឹក ) ដោយដាក់ដាំក្នុងមួយរណ្តៅ ១ដើម ឬ ១គ្រាប់ ។ កសិករគួរតែបណ្តុះកូនបំរុងទុកចំនួន ពី២០ ទៅ ៣០ ភាគរយ នៃគ្រាប់សរុបដើម្បីទុកជួសនៅពេលបាត់ដើម (កូនងាប់) ឬគ្រាប់មិនដុះល្អ ។


៤/.ការថែទាំ និងអនាម័យ
-ការដាក់ជីបំប៉ន (ជីគីមី) ៖ បន្ទាប់ពីដាំបានហើយ កសិករគួរយកចិត្តទុកដាក់ពីការថែទាំ និងដាក់ជីបំប៉ន ។
-ទ្រាប់បាតមុនពេលដាំ ១៥ថ្ងៃដាក់លាមកសត្វពុកផុយ ឬកំប៉ុស្តិ៍ ២គីឡូម៉ែតការ៉េ កប់ជីនៅកណ្តាលរង(ពេលរៀចំដាក់គំរបរង) ។
-មុនពេលដាំ ពី៧ ទៅ ១០ថ្ងៃ ជី ២០-២០-១៥ ៥ក្រាម ក្នុងមួយគុម្ព មួយដើរទ្រាប់បាត,បន្ទាប់ពីដាំបាន ពី៧ ទៅ ១០ថ្ងៃ ជី ៤៦-០-០(ជីអ៊ុយរ៉េ) ១,៥ក្រាម ក្នុងមួយគុម្ពចំងាយ ពី ០,៥តឹក ទៅ ១តឹក ពីគល់ពោត (២ រន្ធក្នុង ១ដើម),ពេលដាំបាន ពី ២៨ ទៅ ៣០ថ្ងៃ ជី ២០-២០-១៥ (ជីចំរុះ) ៥ក្រាម/គុម្ព ចំងាយពី ១,៥ ទៅ ២,៥តឹក ពីគល់ពោត( ១ រន្ធ/ដើម),ដាំបាន ៤៥ ទៅ ៥០ ដាក់ជី ២០-២០-១៥ + ជី ០-០-៦០ ១០ក្រាម/គុម្ព ចំងាយ ពី ១,៥ ទៅ ២,៥តឹក ពីគល់ពោត (១ រន្ធ/ដើម) ។ នៅចន្លោះនៃការដាក់ជីកសិករ ចាំបាច់ត្រូវបាញ់ជីទឹកបំប៉ន យ៉ាងហោចណាស់ នៅថ្ងៃ ទី១៣ ឬ ទី១៤ និង ថហងៃទី ៣៥ ឬ ៣៧ បន្ទាប់ពីដាក់ដា ។
កសិករត្រូវសំអាតស្មៅ ដែលដុះនៅចំការ និងពិនិត្យចំការពោតអោយបានទៀងទាត់ ។ នៅពេលដែលពោតលូតលាស់ខ្ពស់ (ពី ១ ទៅ ១,៥ម) ហើយកសិករគួរតែកាត់ស្លឹកខាងក្រោម ឬស្លឹកដែលចាស់ៗចោលដើម្បីអោយខ្យល់ចេញចូលបានល្អ និងកាត់បន្ថយចំនួនសត្វល្អិចង្រៃ ។ទឹកជាផ្នែកមួយសំខាន់ចំពោះដំណាំ ។ ដូចនេះកសិករត្រូវពិនិត្យដី និងតំរូវការទឹករបស់ដំណាំពោត ។ ចំពោះការផ្តល់ទឹកដំណាំពោត គឺមិនគួរតិចពេក ឬច្រើនពេកទេ ព្រោះវាអាចបណ្តាលអោយដើម


៥/.ការប្រមូលផល
ពោតផ្អែមអាចប្រមូលបានរយៈពេល ៦៥ទៅ៧៥ថ្ងៃ បន្ទាប់ពីដាំគ្រាប់ (សើមផ្អាប់) ។ តាមធម្មតាក្នុងមួយដើមអាចប្រមូលផលបាន ១ផ្លែ កសិករអាចទុកពីផ្លែ ក្នុង១ដើម ប៉ុន្តែផ្លែមិនសូវធំ ។


សូមបញ្ជក់ទៀតថា កសិករគួតែដាំឲ្យត្រូវតាមកម្រិតនៃការណែនាំ ជាពិសេសទៅតាម ពូជនីមួយៗ បើយើងដាំខុសបច្ចេទេសនោះវានិងធ្វើឲ្យយើងខាតបង់ពេលេវេលា តម្លៃពោតមានតម្លៃទាប ខាតបង់ថវិការទៀតផង បើកសិករដាំទៅតាមបច្ចេកទេសវានឹងអាចរកចំណូលបានច្រើនពីដាំណាំនេះ ៕