គូឆាយ គឺជារុក្ខជាតិអំបូរជាមួយខ្ទឹមស និងខ្ទឹមក្រហម មានក្លិនឆួលដោយសារសារធាតុផ្សំកាំម៉ាថាន់ ដែលមានអត្ថប្រយោជន៏ជាច្រើនក្នុងការព្យាបាលជំងឺមហារីក នឹងជំងឺផ្សេងៗទៀតផង ថែមទាំងមានតម្រូវការច្រើនលើទីផ្សារ។ គូឆាយមាន៣ប្រភេទគឺ គូឆាយបៃតង គូឆាយស និងគូឆាយផ្កា ទាំង៣ប្រភេទនេះមានលក្ខណះខុសគ្នាលើវិធីដាំ និងការកាត់ដើមយកមកលក់។ ហើយទន្ទឹមនឹងថ្ងៃនេះដែរយើងនឹងលើកយកប្រភេទគូឆាយបៃតង ដើម្បីណែនាំពីបច្ចេកទេសដាំគូឆាយដើម្បីទទួល បានទិន្នផលខ្ពស់ដូចខាងក្រោម៖
*ការជ្រើសរើសពូជ
ជ្រើសរើសកូនគូឆាយ ណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេកប្ញចាស់ពេក ។ ជ្រើសរើសគល់គូឆាយ ណាដែលថ្លោសល្អ កាត់ប្ញសចេញបន្តិចដើម្បីកុំអោយស្លឹក គូឆាយឡើងក្រហមហើយត្រូវយកទៅដាំភ្លាម ។


*ការរៀបចំដី
មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។ ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ ហើយរាស់អោយ រាបស្មើរតែម្ដង។ បន្តាប់មកលើករង ដាំ ។


*ការដាំដុះ
យកកូនប្ញគល់គូឆាយដាំរាក់ៗ ដោយដាំចន្លោះពីគុម្ភមួយទៅមួយប្រវែង២តឹក ។
*ការប្រើជី PN
រយះពេល១៥ទៅ២៥ថ្ងៃយើងប្រើជី PNម្តងជាលើកទីមួយដោយប្រើ ជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។ លើកទីពីរយើង ដាក់២៥ទៅ៣០ ថ្ងៃបន្ទាប់ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។លើកទី៣យើងដាក់២៥ទៅ ៣០ ថ្ងៃ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។ លើកទី៤យើងដាក់២៥ ទៅ៣០ថ្ងៃ បន្តាប់ពីដាក់លើកទី៣ ហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។


*ការថែទាំ
-ស្រោចទឹកមួយថ្ងៃ២ដងព្រឹកល្ងាច
-ជ្រុំគល់ដកស្មៅ
-ការពាររោគបំផ្លាញ
*ការប្រមូលផល
ក្រោយពីដាំបានរយះពេល៣ទៅ៤ខែអាចប្រមូលផលបានហើយ។
គួរបញ្ជាក់ដែលថា ដំណាំគូឆាយជាប្រភេទដំណាំងាយនិងទទួលបានផល មិនរើសដីដាំ ហើយមិនសូវជាទាមទារការថែទាំប៉ុន្មាននោះទេ ៕