ក្រូចវល្លិ ដែលភាសាបរទេសគេហៅថា (Passion Fruit) ជាប្រភេទរុក្ខជាតិផ្តល់ផ្លែដែលសម្បូរទៅដោយសារធាតុបំប៉ន ហើយតម្លៃក៏ថ្លៃគួរសម និងលក់ដាច់នៅលើទីផ្សារទៀតផង ។ក្រូចវល្លិងាយដាំ និងលូតលាស់ ប៉ុន្តែអ្នកដាំមិនតិចទេដែលមិនបានទទួលផលដូចជាទីគាប់ចិត្ត គឺបានត្រឹមចេញផ្កា តែពុំមានផ្លែ ។

ការដាំក្រូចវល្លិពិតជាងាយ ដោយគ្រាន់តែបណ្តុះគ្រាប់ ហើយគាស់ដាំប៉ុណ្ណោះជាការស្រេច គេក៏អាចបំបៅមែក បែបនេះ១ឆ្នាំ អាចទទួលផលបាន

ប៉ុន្តែប្រសិនបើបានត្រឹមចេញផ្កា «លម្អរសួន» តែគ្មានផ្លែវិញនោះ យ៉ាងម៉េចវិញទៅ? គន្លឹះគឺបញ្ហាស្រូបលំអង ពិសេសក្នុងករណីដែលអ្នកដាំនៅក្នុងកញ្ចក់ ។

ដើម នាទី ព្រឹក រួចយកវាទៅលាបលើផ្កាញី ។

៣ ថ្ងៃក្រោយ ពេលស្រូបលំអងញីឈ្មោល នឹងចេញផ្លែតូចៗ ហើយលូតលាស់ធំពេញលក្ខណៈនៅ ១០ ថ្ងៃ ក្រោយ ។

ម្យ៉ាងទៀត ត្រូវចាំថា ក្រូចវល្លិចូលចិត្តអាកាសធាតុក្តៅ មិនត្រូវដាំក្នុងម្លប់ទេ ។មុនពេលរៀបចេញផ្កា អ្នកគប្បីបាញ់បន្ថែមជីបន្តិច នឹងទទួលបានផលខ្ពស់។ យើងត្រូវតែផ្តល់ជីរសេរីរាង្គនៅដំណាក់កាលដំបូងឲ្យបានច្រើនទៀងទាត់ ដើម្បីទទួលបានទិន្នផលពីដើមរបស់វា -មែកធាងច្រើននាំឲ្យផ្លែច្រើនផងដែរ ។ការដាំស្រោចទឹក ក៏ត្រូវចំណាំថាៈ ត្រូវស្រោចទឹកមិនឲ្យដីស្ងួតពេក តែក៏មិនត្រូវស្រោចជោគជាំជ្រុលពេកនោះដែរ ហើយត្រូវជ្រើសរើសទីតាំងណាដែរសម្បូរពន្លឺគ្រាប់គ្រាន់សំរាប់ឲ្យផ្លែរបស់ឆាប់ធំ ។

បើលោកអ្នកអនុវត៏នូវវីធីខាងលើនេះ ធានាថានិងទទួលបានផលគួរជាទីគាប់ចិត្តជាក់ជាមិនខាន ៕