ភ្នំពេញ៖ ការប្រកួតប្រដាល់លំដាប់ពីភពលោករវាងខ្លាកំណាចហ្វីលីពីន Manny Pacquiao ដែលនិងត្រូវមក ដណ្តើមខ្មែរក្រវ៉ាត់ WBA World Welterweight Champion ពីឥន្រ្ទីសអាមេរិក Keith Thurman ដែលនឹងប្រព្រឹត្តឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក កាន់តែខិតជិតចូលមកដល់ហើយគឺនៅថ្ងៃទី21 ខែកក្កដា ឆ្នាំ2019 ដ៏ខ្លីខាងមុខនេះ។

រង់ចាំទស្សនាថាតើខ្លាកំណាចហ្វីលីពីនវ័យ 40ឆ្នាំ នឹងអាចខាំលេបត្របាក់ឥន្រ្ទីសអាមេរិកវ័យ 30ឆ្នាំ បានដែរឬទេ? 

សម្រាប់មហាព្រឹត្តិការណ៍ដ៏កក្រើក នេះទទួលបានសិទ្ធផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2019 ចាប់ពីម៉ោង 8ព្រឹក តទៅ ដែលបានចូលរួមឧបត្ថម្ភដោយ ភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និង ក្បឿង ជីបម៉ុង៕

វ៉ោវ! វ៉ៅវ! Idol ប៉ាគេអ៉ាវ ប្រគួតដណ្ដើមខ្សែក្រវាត់ជាមួយ Idol ស៊ូមេន

ពិតជាកក្រើក ពិតជាមិនគួររំលង ជាមហាព្រឹត្តិការណ៍ប្រដាល់ដែលបងប្អូនទាំងអស់គ្នារង់ចាំ នោះគឺព្រឹត្តិការណ៍ប្រដាល់ប្រគួតដណ្ដើមខ្សែក្រវាត់កម្រិតកំពូលពិភពលោករវាង Manny Pacquiao និង Keith "One Time" Thurman នៅថ្ងៃអាទិត្យទី 21 ខែកក្កដា ឆ្នាំ 2019 នេះ!កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា! ទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV ទទួលសិទ្ធផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនា មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ចាប់ពីម៉ោង 8:00 ព្រឹកតទៅ។ តោះ Share ឲ្យបងប្អូនអ្នកស្នេហាកីឡាប្រដាល់ និង ហ្វេនៗរបស់លោក ប៉ាគេអ៉ាវ ឬ លោក ស៊ូមេន បានដឹងផង 😀

Posted by Hang Meas HDTV on Saturday, 29 June 2019