ភ្នំពេញ៖ កីឡាករប្រដាល់សកល Manny Pacquiao ដែលមានថាមពលដ៏ខ្លាំងបានបង្ហាញពីភាពរីរាយជុំវិញការ ត្រឡប់ទៅហ្វឹកហាត់នៅ Wild Card Gym កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នៅសល់តែមួយសប្តាហ៍ ទៀតប៉ុណ្ណោះមុនពេលប្រយុទ្ធប៉ុន្តែ Pacquiao បានត្រៀមខ្លួនរួចរាល់ហើយ។

Pacquiao  បាននិយាយថា “ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ឱ្យបានលឿនសម្រាប់ការប្រកួតនេះ ហើយខ្ញុំ រីករាយនឹងពេលវេលារបស់ខ្ញុំជាមួយនឹងការលើកទឹកចិត្តគ្រប់បែបយ៉ាង”។

គាត់បាននិយាយបន្តទាំងញញឹមថា “វានៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធ គ្នានៅថ្ងៃស្អែក ឬថ្ងៃខានស្អែកបាន” ។

Pacquiao ត្រៀមប្រឈមមុខនឹងកីឡាករ Keith Thurman នៅថ្ងៃទី 21 ខែកក្កដា ឆ្នាំ2019 ក្នុងការ ប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមនៅ MGM Grand ក្នុងទីក្រុង Las Vegas ។ មហាព្រឹត្តិការណ៍ ដ៏កក្រើកនេះ ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី21 ខែ កក្កដា ឆ្នាំ2019 ចាប់ពីម៉ោង 8 ព្រឹកតទៅ ដែលបាន ចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង។

ម្ចាស់ជើងឯកប្រាំបីក្របខ័ណ្ឌរូបនេះសង្ឃឹមថានឹងបន្តការយកជ័យជំនះនឹង Keith Thurman ដែលជាកីឡាករប្រកួតមិនដែលចាញ់ ដោយឈ្នះ 29លើក និង 22លើក ធ្វើឲ្យគូប្រកួតសន្លប់៕

វ៉ោវ! វ៉ៅវ! Idol ប៉ាគេអ៉ាវ ប្រគួតដណ្ដើមខ្សែក្រវាត់ជាមួយ Idol ស៊ូមេន

ពិតជាកក្រើក ពិតជាមិនគួររំលង ជាមហាព្រឹត្តិការណ៍ប្រដាល់ដែលបងប្អូនទាំងអស់គ្នារង់ចាំ នោះគឺព្រឹត្តិការណ៍ប្រដាល់ប្រគួតដណ្ដើមខ្សែក្រវាត់កម្រិតកំពូលពិភពលោករវាង Manny Pacquiao និង Keith "One Time" Thurman នៅថ្ងៃអាទិត្យទី 21 ខែកក្កដា ឆ្នាំ 2019 នេះ!កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា! ទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV ទទួលសិទ្ធផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនា មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ចាប់ពីម៉ោង 8:00 ព្រឹកតទៅ។ តោះ Share ឲ្យបងប្អូនអ្នកស្នេហាកីឡាប្រដាល់ និង ហ្វេនៗរបស់លោក ប៉ាគេអ៉ាវ ឬ លោក ស៊ូមេន បានដឹងផង 😀

Posted by Hang Meas HDTV on Saturday, 29 June 2019