ភូមា៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិភូមាមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានជ្រូកព្រៃមួយក្បាលវាយប្រហារ ខណៈដែលជនរងគ្រោះរូបនោះបានចូលទៅក្នុងតំបន់ហាមឃាត់មួយកន្លែងស្ថិតនៅទីក្រុងឈិតុង រដ្ឋយ៉ៈខៃ ប្រទេសភូមា តែសំណាងល្អមានឆ្កែព្រៃមួយហ្វូងបានជួយខាំជ្រូកព្រៃនោះ រហូតដល់រត់គេចខ្លួនបាត់ស្រមោល ។ 

យោងតាមសកម្មភាពនៅក្នុងវីដេអូឃ្លីបានបង្ហាញឲ្យឃើញថា បុរសរងគ្រោះត្រូវបានជ្រូកព្រៃមួយក្បាលវាយប្រហារយ៉ាងចាស់ដៃ រហូតដល់គាត់មិនអាចគេចទៅរួច ក្រៅតែពីអង្គុយនៅមួយកន្លែង ។ ខណៈនោះដែក៏មានមនុស្សមួយក្រុមនាំគ្នាជួយគប់ជ្រូកព្រៃនោះឲ្យចេញ តែជ្រូកព្រៃមិនចេញទាល់តែសោះ សំណាងល្អមានឆ្កែព្រៃមួយហ្វូង បាននាំគ្នាព្រួតខាំជ្រូកព្រៃនោះ រហូតដល់វារត់បាត់ ចំណែកជនរងគ្រោះ ក៏បានរួចជីវិតក្នុងគ្រានោះតែម្ដង ៕

សហការី KBN
ប្រភព៖ bectero