ថៃ៖ ស្ត្រីវ័យក្មេងជនជាតិថៃម្នាក់ ព្រោះតែឈឺចិត្តប្ដីទៅស្និទ្ធស្នាលខ្លាំងជាមួយមិត្តភិក្ដស្រី នាងក៏សុខចិត្តលែងលះ ទាំងដែលខ្លួនកំពុងមានផ្ទៃពោះ ៧ខែ ហើយរឿងរាវមួយនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមក្នុងប្រទេសថៃ ។ 

ស្ត្រីខាងលើមានឈ្មោះ បាក់មី ចំណែកប្ដីរបស់នាងមានឈ្មោះ ទី ជា Net idol ម្នាក់ដែលមានប្រជាប្រិយភាពនៅក្នុងប្រទេស ។ 

តាមការរៀបរាប់ទាំងទឹកភ្នែករបស់នាង បាក់មី បានឲ្យដឹងថា ដំបូងឡើងពួកនាងរស់នៅជាមួយគ្នាក្នុងនាមជាសង្សារអស់រយៈពេល ២ខែ តែក្រោយមកក៏បានរៀបអាពាហ៍ពិពាហ៍ដោយសារតែនាងមានផ្ទៃពោះ ។ នៅថ្ងៃរៀបការ នាងអន់ចិត្តម្ដងរួចមកហើយ ដោយសារតែប្ដីនាង បានថតស្និទ្ធស្នាលជាមួយមនុស្សស្រីម្នាក់ ទាំងដែលនាងមិនច្បាស់ថា ស្រីនោះជាមិត្តភក្ដិ ឬជាសង្សារឡើយ ។ 

ក្រោយមកទៀត ពួកគេទាំងពីរនាក់ ក៏នៅតែបន្តមានទំនាក់ទំនងជាមួយគ្នាមើលទៅហាក់ដូចជាជិតស្និទ្ធខ្លាំង រហូតមានពេលខ្លះវីដេអូខលរកគ្នា និយាយផ្អែមល្ហែមទៀតផង ដែលសកម្មភាពភាពទាំងនេះ ធ្វើឲ្យនាងជាភរិយាឈឺចិត្តយ៉ាងខ្លាំង រហូតដល់ដាក់ពាក្យលែងលះ ព្រោះតែមិនចង់រំខានប្ដីរបស់នាង និងស្រីម្នាក់នោះ ។ 

បើតាមការបកស្រាយពីសំណាក់លោក ទី វិញបានឲ្យដឹងដែរថា តាមពិតនារីម្នាក់ដែលអតីតប្រពន្ធរបស់លោកតែងតែប្រចណ្ឌនោះ គឺជាមិត្តភក្ដិជិតស្និទ្ធរបស់លោកតែប៉ុណ្ណោះ គ្មានអ្វីពាក់ព័ន្ធជាមួយគ្នាឡើយ តែដោយសារនិស្ស័យលោកចូលចិត្តលេងសើចច្រើនជាមួយមិត្តស្រីៗផងនោះ ទើបធ្វើឲ្យប្រពន្ធយល់ច្រឡំ ។ 

លោក ទី ថែមទាំងបានបញ្ជាក់ទៀតថា យ៉ាងក៏ដោយរឿងនេះ លោកជាអ្នកបង្កដូច្នេះលោកសុំទទួលកំហុសតែម្នាក់ឯង ហើយបើទោះបីជាពេលនេះជីវិតប្ដីប្រពន្ធរបស់លោកបានបែកបាក់ហើយយ៉ាងណាក្ដី ក៏លោកតែបារម្ភពីអតីតប្រពន្ធ ជាពិសេសកូននៅក្នុងផ្ទៃនោះតែម្ដង ៕

សហការី KBN

ប្រភព៖ kapook