ប៊ឺរ ជាផ្លែឈើមួយប្រភេទដែលប្រជាកសិករមួយចំនួនចូលចិត្តដាំ ដើម្បីរកប្រាក់កម្រៃទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ ព្រោះវាមានទីផ្សារខ្ពស់ទាំងក្នុង និងក្រៅប្រទេស។ កាលពីពេលថ្មីៗនេះ គេបាន បង្កាត់ពូជបឺរថ្មីមួយប្រភេទ ដែលមានឈ្មោះ កំព្រា ឬបឺរ០៣៤ ដោយប៊ឺរប្រភេទថ្មីនេះ វាមានផ្លែធំទ្រវែង ក្លិនក្រអូប សាច់រមួត ផ្អែមឆ្ងាញ់ និងទទួលបានទិន្នផលខ្ពស់។


*របៀបបង្កាត់ពូជ


-យកពន្លកពីដើមមេមកផ្សាំនឹងដើមប៊ឺរធម្មតា ទើបកូនប៊ឺរចាប់ផ្តើមលូតលាស់ល្អុ។
*របៀបដាំដុះ


-ដំបូងជីករណ្តៅជម្រៅពី ៧ តឹក ទៅ ១ ម៉ែត្រ
-ដាក់ជីអាចម៌គោលាយនឹងកាហ្វេ ចាក់ក្នុងរណ្ដៅជួរ ប៊ឺរគួរតែមានគម្លាតពីដើមនីមួយៗ ត្រូវតែ ៨ ម៉ែត្រ
-យកកូនប៊ឺរទៅដាក់តាមរណ្ដៅនីមួយៗ ដោយពួនគល់វាខ្ពស់ការពារកុំឲ្យមានទឹកដក់។
*ការថែទាំ


-ប៊ឺរ ០៣៤ លូតលាស់ល្អ ធន់នឹងជំងឺ តែវាខ្លាចការជាំទឹកបំផុត ហេតុនេះ ត្រូវពូនគល់ឲ្យទឹកហូរមិនដក់
-គល់របស់វាត្រូវគ្មានសំរាម គ្មានស្មៅតែពុំប្រើថ្នាំសម្លាប់ស្មៅទេ គឺត្រូវប្រឹងដកនឹងដៃ
-ពេលផ្លែប៊ឺរទម្ងន់ពី ១ ខាំ ទៅ ២ ខាំ ត្រូវបន្ថែមជីបំប៉នសន្លឹក និងផ្លែ រួមជាមួយជីសរីរាង្គ ពីពេលមានផ្កាដល់ពេលប្រមូលផល គឺ ៤ ខែ។
កសិករជោគជ័យមួយដែលជាជនជាតិវៀតណាម បានដាំដំណាំប៊ឺរ២០០០ ដើម របស់ខ្លួន ទទួលផលបាន ៤០ តោនក្នុង១ឆ្នាំៗ ហើយលក់ឲ្យឈ្មួញកណ្តាល១គីឡូក្រាម តម្លៃ ៧០.០០០ ដុង ដូច្នេះ ១ឆ្នាំ លោកប្រមូលផលបានប្រមាណជាង ១២០.០០០ ដុល្លារ ដូច្នេះ ពីដើមប៊ឺរ «កំព្រា» ១ដើមគត់ លោកបានផលិតជាពូជប៊ឺរ ០៣៤ ដ៏ពេញនិយមនៅអំឡុងទសវត្សរ៍ទី២០០០ ។


ដូចច្នេះហើយដោយឃើញពីភាពជោគជ័យពីកសិករគំរូខាងលើ កសិករខ្មែរយើងទាំងអស់គួរតែសាកល្បងរៀនដាំនូវប៊ឺរ០៣៤ទាំងអស់គ្នា ព្រោះវាជាដំណាំដែលងាយស្រួលមើលថែ មិនទាមទារការចំណាយខ្ពស់ ហើយថែមជាដំណាំដែលមានទីផ្សារខ្ពស់ដោយមិនចាំបាច់ភ័យព្រួយក្នុងការស្វែងរកទីផ្សារទៀតផង ៕