ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះ មានបុរស២ទៅ៣នាក់ កំពុងកាន់ទូរស័ព្ទឈរថតនៅលើដងផ្លូវមិនចាប់អារម្មណ៍ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HR-5062 ហួសទៅហើយ រួចបត់ត្រឡប់ក្រោយ មកធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសខាងលើ បានសម្រេច ហើយបើកម៉ូតូបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល តែយ៉ាងណា ត្រូវបានមិត្តភក្តិជនរងគ្រោះជាម្ចាស់ទូរស័ព្ទថតបានសកម្មភាពទាំងស្រុង និងភិនភាគជនសង្ស័យយ៉ាងច្បាស់ចែសយកមកបង្ហោះល្បីពេញហ្វេសប៊ុក។

យោងតាមឃ្លីបវីដេអូ របស់គណនីFacebook ឈ្មោះ Chen Hao បានបង្ហោះ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ដោយសរសេរសារ ថា «នេះជាសកម្មភាពចោរដែលបានឆក់ទូរស័ព្ទមិត្តភក្តិរបស់ខ្ញុំ សូមបងប្អូនជួយShare រកមុខចោរម្នាក់នេះផង!!!! »៕

ក្រោយពីមានវីដេអូថតមុខជនសង្ស័យច្បាស់ចែស រួមទាំងម៉ូតូ និងស្លាកលេខ បង្ហោះនៅលើហ្វេសប៊ុកបែបនេះ មហាជនសង្ឃឹមថា កម្លាំងសមត្ថកិច្ចនឹងអាចស្វែងរកចាប់ជនសង្ស័យនាំមកផ្តន្ទោទោសតាមច្បាប់ ក្នុងពេលឆាប់ៗនេះ ៕