ភ្នំពេញ៖ ក្រោយពីគណនីយហ្វេសប៊ុកមួយ An Sreyorn បានបង្ហោះសារប្រកាសទារលុយចំនួន១ម៉ឺនដុល្លារ ដែលតារារូបនេះបានគេចវេសមិនបង់រយៈពេល៨ខែមកហើយនោះមក ពេលនេះតារាសម្តែង ចម្រៀង និងពិធីករ លោកបញ្ញា សិទ្ធិ ក៏បានប្រកាសថាត្រៀមធ្វើសន្និសីទបង្ហាញការពិត និងប្រកាសប្តឹងបកវិញ ពីបទបរិហាកេរ ។

តាមរយៈគណនីហ្វេសប៊ុក ចម្រៀង និងពិធីករ បញ្ញា សិទ្ធិ បានបង្ហោះសារមួយថា​ ៖

“ខ្ញុំបញ្ញា សិទ្ធ សូមប្រកាសដល់សារព័ត៌មានទាំងអស់អោយបានដឹងថា ខ្ញុំនឹងប្ដឹងដល់ក្រុមគ្រួសារលោក សី មានុ ដែលបានប្ដឹងខ្ញុំទាមទារ ៥០០០០ដុល្លារ ខ្ញុំប្ដឹងវិញទាមទារ ១០.០០០០ដុល្លារ ពីបទបរិហាកេរ្តិ៍ខ្ញុំវិញ ខ្ញុំនឹងធ្វើសន្និសិទ្ធសារព័ត៌មាន អោយមហាជនបានដឹងពីរឿងនេះវាយ៉ាងម៉េច មាសសុទ្ធមិនខ្លាចភ្លើង ប្រទេសកម្ពុជា ពិតជាមានយុត្តិធម៌ ១០០% ដែលខ្ញុំជាសិល្បៈកររបស់ប្រទេសកម្ពុជា” ។

កាលពីពេលថ្មីៗនេះ គណនីយហ្វេសប៊ុកឈ្មោះ An Sreyorn បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹក ប្រកាសឲ្យតារាសម្តែង និងពិធីករលោក បញ្ញាសិទ្ធិ ចេញមុខដោះស្រាយបំណុលដែលជំពាក់ធនាគារ ចំនួន១ម៉ឺនដុល្លារ ដែលតារារូបនេះបានគេចវេសមិនបង់រយៈពេល៨ខែមកហើយ។


យោងតាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះស៊ី វុទ្ធី បានប្តឹងឈ្មោះ កា បញ្ញាសិទ្ធិ ភេទប្រុសអាយុ២៩ឆ្នាំ ដែលត្រូវជាមិត្តភ័ក្កិរបស់កូនលោក ហើយបានយកប្លង់ដីរបស់លោកយកទៅបញ្ចាំនៅធនាគារក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដោយតារាចម្រៀងរូបនេះធានាក្នុងការបង់សង ប៉ុន្តែរយៈពេល៨ខែហើយដែលតារារូបនេះមិនបានបង់តាមការសន្យា ។ តាមពាក្យបណ្តឹងម្ចាស់ដើមបណ្តឹងបានប្តឹងទារសងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារអាមេរិក ។

ជាមួយគ្នានេះដែរ ថៅកែក្លឹបកម្សាន្ត សោន (Sound Club) របស់លោកឧកញ៉ា ដួង ឆាយ ផុសទារលុយមិនទាន់បាន២ខែផង ខណៈនេះតារាសម្តែង និងពិធីករលោក បញ្ញាសិទ្ធិ ត្រូវបានគណនីយហ្វសប៊ុកមួយបង្ហោះសារទារបំណុលដោយបង្ហាញរូប និងឈ្មោះចំៗ រួមទាំងឯកសារភ័ស្តុតាងមួយចំនួនទៀត ៕