បរទេស ៖ កាលពីពេលថ្មីៗកន្លងមកនេះ មានសង្ឃ១អង្គ ជាចៅអធិការវត្តពីរ នៅខេត្ត Dong Thap និង Kien Giang  បានប្រើល្បិចនាំស្រីក្មេងរូបស្រស់ម្នាក់ ទៅធ្វើសម្មធិក្នុងសណ្ឋាគារមួយកន្លែង ហើយឆ្លៀតឱកាសធ្វើសកម្មភាពចាប់រំលោភនារីស្រស់ស្អាតរូបនោះ រហូតបានសម្រេចតណ្ហាស្កប់ស្កល់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

ចៅអធិការវត្តដែលប្រើល្បិចចាប់រំលោភស្រីក្មេង  Huynh Minh Toan ព្រះជន្ម៤២វស្សា បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកពុទ្ធសាសនា នៅឯក្រៅប្រទេស។ចំណែក ក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ នៅក្នុងសណ្ឋាគារ។

យោងតាមបណ្តាញសារព័ត៌មានពីប្រទេសវៀតណាម បានឲ្យដឹងថា  មុនពេលកើតហេតុ ក្មេងស្រីជនរងគ្រោះ ត្រូវបានឪពុកម្ដាយ បញ្ជូនឱ្យទៅរៀនខាងសមាធិជាមួយសិស្សមួយក្រុម នៅវត្តខាងលើ ក្នុងនៅទីក្រុង Can Tho  ។ ពេលនោះ ចៅអធិការវត្ត (ជនសង្ស័យ) ឃើញក្មេងស្រីរងគ្រោះមានសម្រស់ស្អាត ក៏ប្រើល្បិចនាំនាង ទៅសមាធិនៅសណ្ឋាគារមួយកន្លែង  រហូតបានសម្រេចកាម។ 

រូបតំណាង ជនរងគ្រោះ

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ  បានប្រាប់បុគ្គលិកសណ្ឋាគារថា ចៅអធិការវត្តនោះ(ជនសង្ស័យ) បានរំលោភនាង ហើយរាយការណ៍ទៅសមត្ថកិច្ចវៀតណាម មកធ្វើការចាប់ខ្លួនជនសង្ស័យ នាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕