ល្ហុង គឺជាផ្លែឈើមួយប្រភេទមួយដែលយើងអាចយកវាទៅធ្វើជាម្ហូបក៏បាន ហើយនៅពេលដែលវាទុំអាចញ៉ាំជាបង្អែមអាហារសម្រន់។ ល្ហុងទុំ ជាផ្លែឈើដែលសំបូរទៅដោយវិតាមីនសារធាតុចិញ្ចឹមគ្រប់ប្រភេទ ដែលជួយទ្រទ្រង់ដល់សព្វសារពាង្គកាយរបស់មនុស្សយើង ជាពិសេសអាចជួយប្រឆាំងនូវជំងឺមួយចំនួន និងបង្កើតនូវថាមពលការការពារដ៏ល្អ។
អត្ថប្រយោជន៍សំខាន់ៗរបស់ល្ហុងទុំមានដូចជា៖


-ល្ហុងទុំសម្បូរទៅដោយវីតាមីនAជួយបង្កើនកោសិកាកើតថ្មីជួយបង្កើនកោសិកាស្បែកធ្វើឲ្យស្បែកភ្លឺថ្លា
-ការពារជំងឺបេះដូង៖ល្ហុងសំបូរដោយវីតាមីនC,Eនិង A ទាំង៣នេះគឺជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏ខ្លាំងបំផុតដ្បិតវាអាចជួយទប់ស្កាត់ការធ្វើអុកស៊ីដកម្មរបស់កូឡេស្តេរ៉ូល។
សូមបញ្ជាក់ថានៅពេលកូឡេស្តេរ៉ូលអាចធ្វើអុកស៊ីដកម្មបាន ពេលនោះវានឹងអាចធ្វើឱ្យស្ទះសរសៃឈាម និងបង្កើតបានជាការគាំងបេះដូងឬដាច់សរសៃឈាមក្នុងខួរក្បាល។ តែទោះយ៉ាងណា វីតាមីនEនិងCដែលមាននៅក្នុងផ្លែល្ហុងបង្កើតបានជាសមាសធាតុមួយឈ្មោះParaoxonase ជាអង់ហ្ស៊ីមដែលទប់ស្កាត់ការធ្វើអុកស៊ីដកម្មរបស់កូឡេស្តេរ៉ូលLDLនិងHDL។
-ជួយសម្រួលដល់ការរំលាយអាហារ៖សារធាតុចិញ្ចឹមរបស់ផ្លែល្ហុងក៏បានបង្ហាញពីផលប្រយោជន៍ផ្សេងមួយ ទៀតផងដែរ នោះគឺទប់ស្កាត់ជំងឺមហារីកពោះវៀនធំ លើសពីនេះជួយសម្រួលដល់ការបត់ជើងធំ សម្រាប់អ្នកដែលកើតឬសដូងបាត។
-ជួយប្រឆាំងនឹងការរលាក៖អង់ហ្ស៊ីម papain និង chymopapain របស់ផ្លែល្ហុងបានត្រូវបង្ហាញថាមានសមត្ថភាពជួយបន្ថយការរលាកនិងធ្វើឱ្យឆាប់ជាសះស្បើយពីអាការរលាក។
-ជួយបង្កើនកម្លាំងថាមពលដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។

-ជួយកាត់បន្ថយការឈឺចាប់ពេលមករដូវ
-ជួយការពារប្រឆាំងនឹងជំងឺឈឺសន្លាក់ឆ្អឹងនិងជួយធ្វើឱ្យសួតមានសុខភាពល្អ ទទួលទានប្រភេទអាហារដែលសំបូរទៅដោយវីតាមីនAតួយ៉ាងដូចជាផ្លែល្ហុងនេះនឹងជួយធ្វើឱ្យសួតរបស់លោកអ្នកបានល្អប្រសើរ ជាពិសេសបណ្តាអ្នកដែលជក់បារី។


បងប្អូនគួរតែ ញ៉ាំល្ហុងឲ្យបានច្រើនដើម្បីជាគុណប្រយោជន៏ដល់សព្វសារពាង្គកាយយើងទាំងមូល ចៀសវាងការកើតជំងឺផ្សេងៗ ៕