កាលពីថ្ងៃអាទិត្យទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហមរេដអាន បន្តប្រគល់រង្វាន់ម៉ូតូ ZoomerX ដល់អតិថិជន០២រូបទៀត។

អ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX នៅខេត្តស្វាយរៀងទាំងពីររូបថ្ងៃនេះមាន៖

អ្នកឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហមរេដអាន នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង

ទី១៖ ឈ្មោះឃឹមលីភេទប្រុស អាយុ៤០ឆ្នាំ ជាកសិករធ្វើស្រែ រស់នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក។ ថ្ងៃនោះពេលត្រឡប់មកពីស្រែវិញ បងលីបានទៅទិញភេសជ្ជៈប៉ូវកម្លាំងរេដអាន ចំនួន០២កំប៉ុងទុកពិសារ ស្រាប់តែគាស់កំប៉ុងទី១ភ្លាមឃើញរូបម៉ូតូតែម្តង។ ពេលនោះកំពុងតែនៅជុំគ្នា ជាមួយប្រពន្ធនិងកូន ទាំងអស់ក៏អរសប្បាយយ៉ាងខ្លាំង។ ក្រោយមកទើបបងប្រាប់គេឯង បន្ទាប់មកទៅជួប អ្នកលក់ ដើម្បីទាក់ទងទៅខាងក្រុមហ៊ុន។

អ្នកលក់ភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហមរេដអាន នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ទទួលបានកាដូ៥០ កេស

ទី២៖ មានឈ្មោះពៅឆវីភេទស្រី អាយុ៣៥ឆ្នាំ ជាមេផ្ទះ រស់នៅភូមិជាធាច ឃុំដូង ស្រុករមាសហែក។ គាត់តែងតែញ៉ាំរេដអានជាប្រចាំពេលធ្វើការបែកញើសអស់កម្លាំង។ គាត់តែងតែឃើញគេត្រូវរង្វាន់ពីរេដអាន ហើយថ្ងៃមុនអ្នកភូមិជិតគាត់ក៏ត្រូវរង្វាន់ដែរ។ គាត់ថាគាត់ពិតជាជឿលើសំណាងព្រោះថ្ងៃដែលគាត់ត្រូវរង្វាន់ គឺទិញតែ០១កំប៉ុងប៉ុណ្ណោះស្រាប់តែមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX នេះតែម្តង។ 

អ្នកឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំងស្រមោចក្រហមរេដអាននៅភូមិជាធាច ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង

រីឯអ្នកលក់ដែលបានលក់រេដអានឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ទាំងពីរនាក់វិញគឺមានឈ្មោះយីសុខស៊ន់ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកលក់រេដអាននៅភូមិក្រញូង ឃុំមុខដា និង ឈ្មោះសែមស្រីម៉ុម អ្នកលក់រេដអាននៅភូមិជាធាច ឃុំដូង ស្រុករមាសហែក ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំង រេដអាន(Red Ant) ម្នាក់ៗ 50កេសផងដែរ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងរេដអានលោកម៉ាន់សូវៀតដែលបាននាំយករង្វាន់ទៅប្រគល់ជូន អតិថិជនថ្ងៃនេះ ក៏បានជូនពរដល់អតិថិជនរេដអានទាំងអស់មានឱកាសក្លាយជាអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ជាបន្តបន្ទាប់ជាច្រើនគ្រឿងទៀត។ លោក ម៉ាន់ សូវៀត ក៏បានបញ្ជាក់ផងដែរថាក្រៅពីរង្វាន់ម៉ូតូ ZoomerX នៅលើក្រវិលកំប៉ុងរបស់ភេសជ្ជៈប៉ូវកម្លាំងរេដអាន ក៏មានរង្វាន់ធំៗជាប្រាក់ដុល្លារ និង ភេសជ្ជៈប៉ូវកម្លាំង រេដអាន០១កំប៉ុងៗ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ៕

អត្ថបទពាណិជ្ជកម្ម