ខេត្តព្រះសីហនុ៖ បុរសម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ទៅបុកនឹងរថយន្តHYUNDAI មួយគ្រឿងបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

 ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ និង៥៥ នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩  លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២០២-២០៣ ស្ថិតនៅភូមិអូរតាសេក ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ។ 

ជនរងគ្រោះឈ្មោះ កែវ ទៀប ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ជាអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។

មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ០១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1H-7512 ក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។ លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅបុករថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-0804 ដែលមានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានចតរថយន្តទុកចោល ហើយរត់គេចខ្លួនបាត់ ។

សាកសព កំពុងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបាបចុះទៅវាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរឧកញ៉ា ហេង និងស្រាវជ្រាវរកក្រុមគ្រួសារដើម្បីឲ្យមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕