ខេត្តកំពត ៖ ករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្ត CRV និងម៉ូតូ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១១ ខែ០៧ ឆ្នាំ២០១៩ នៅចំណុចប្រឡាយចិន ស្ថិតក្នុងភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ។


សពស្រ្តីរងគ្រោះ ឈ្មោះហ៊ីម ណាន អាយុ២៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ និងកូនប្រុសតូច អាយុ០២ឆ្នាំ ឈ្មោះភេនសែន សំណាង រងរបួសស្រាល។
ចំណែកអ្នកបើកបររថយន្តCRV ឈ្មោះជយ័ សុជាតិ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ។

មុនពេលកើតហេតុ រថយន្តម៉ាកCRV ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២C.៤៣២៨ បើកបរដោយឈ្មោះជយ័ សុជាតិ ធ្វើដំណើទិសស្របគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកC១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ កោះកុង១A៣៥៤៣ បើកបរដោយឈ្មោះភេនសែន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ពីកើតទៅលិច ដោយមានឌុបប្រពន្ធឈ្មោះហ៊ីម ណាន និងកូនប្រុសតូច អាយុ០២ឆ្នាំ ។

លុះមកដលចំណុចកើតហេតុ ស្រាប់តែរថយន្តCRV បុកម៉ូតូពីក្រោយ បណ្ដាលឲ្យស្រ្តីជាប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែង និងកូនប្រុសតូចរងរបួសស្រាល។ ឯប្ដីជាអ្នកបើកបរ មិនមានរងរបួសអ្វីទេ។ចំណែកអ្នកបើកបរ និងរថយន្តបង្កត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រៃថ្នង ឃាត់ជាប់។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង និងប្រគល់សពស្រ្តីរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕