ខេត្តកំពត៖ លោកខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្រ្កាបល្បែងភ្នាល់ជល់មាន់តាមទូរទស្សន៍ក្នុងហាងលក់កាហ្វេមួយកន្លែង កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ។


ប្រតិបត្តិការចុះបង្ក្រាបការភ្នាល់ល្បែងខាងលើនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៩នាក់ ខណៈអ្នកជល់មាន់ជាច្រើននាក់ទៀត បានរត់គេចខ្លួន ។ តែយ៉ាងណា សមត្ថកិច្ចប្រមូលម៉ូតូគ្រប់ប្រភេទ បានចំនួន២០គ្រឿង។


អ្នកជល់មាន់ទាំង៩នាក់ និងវត្ថុតាង ម៉ូតូ២០គ្រឿង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។


នេះជាដំណឹងល្អដល់អ្នកជល់មាន់ទាំងឡាយ! បើគ្រាន់តែភ្នាល់ល្បែងជល់មាន់តាមទូរទស្សន៍ ក៍សមត្ថកិច្ចឃាត់ខ្លួន បាន៩នាក់ដែរ ចុះទម្រាំនាំគ្នាជល់មាន់នៅតាមសង្វៀនជាក់ស្ដែង រឿងអីដែលថាសមត្ថកិច្ចមិនចាប់នោះ!៕