ចិន៖ បុរសម៉ាប់ម្នាក់មានរូបរាងដូចលោកតាកំប៉ោង ដែលគេដាក់តាំងនៅតាមបណ្តាផ្ទះ មិនថាផ្ទះនោះកាត់ចិន ឬកាត់ខ្មែរ ហើយមនុស្សម្នាជឿថា លោកតានឹងនាំសំណាងដល់ពួកគេនោះ ពិតជាមានសំណាងណាស់ គាត់គ្រាន់តែអង្គុយញញឹម អាចរកប្រាក់ចំណូលបានយ៉ាងងាយ ។


បុរសម៉ាប់ម្នាក់នេះ បាននិងកំពុងតែល្បីពេញបណ្តាញសង្គមចិន អាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបានយ៉ាងងាយ ដោយគ្រាន់តែអង្គុយសើចញញឹម ដូចលោកតាកំប៉ោងប៉ុណ្ណោះ។


យោងតាមប្រភពច្បាស់ការណ៍មួយ បានឱ្យដឹងថា ចាប់តាំងពីល្បីឈ្មោះនៅក្នុងស្រុកចិនមក បុរសម៉ាប់មានរូបរាងដូចលោកតាកំប៉ោងនេះ តែងតែត្រូវបានបណ្តាក្រុមហ៊ុនធំៗ និងមនុស្សម្នាអញ្ជើញលោកឱ្យទៅសម្តែងឱ្យពួកគេ ដោយគ្រាន់តែអង្គុយ សើចញញឹមតែប៉ុណ្ណោះ ព្រោះពួកគេជឿជាក់ថា ការធ្វើបែបនេះនឹងនាំសំណាងដល់ពួកគេ។


តែក៏មានមនុស្សមួយចំនួនយល់ថា ការធ្វើបែបនេះប្រៀបដូចជាការប្រមាថដល់រូបលោកតាកំប៉ោង មែនទែននោះដែរ៕