ខេត្តកំពត៖ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋានស្រុកទឹកឈូ បានបង្រ្កាបករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ៧នាក់ និងដកហូតបានថ្នាំញៀនចំនួន ១៤១កញ្ចប់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅលើភ្នំបូកគោ ឋិតក្នុងស្រុកទឹកឈូ ។


ជនសង្ស័យទាំង៧នាក់នោះ៖
១.ឈ្មោះ ស កើន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក។
២.ឈ្មោះ ពៅ ពេជ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំនាក់លឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
៣.ឈ្មោះ ចាន់ ប្រាជ្ញា ភេទប្រុស អាយុ១៦ឆ្នាំ រស់ភូមិបាកា ឃុំផ្សាអណ្ដែត ស្រុកអូតាប៉ោង ខេត្តពោធិ៍សាត់។
៤.ឈ្មោះ ហោម ចម្រុង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់ហាយ ឃុំកំពង់ហាយ ស្រុកកំពង់លេង ខេត្តកំពង់ឆ្នាំង។
៥.ឈ្មោះ ផល ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៦.ឈ្មោះ សុក ប៊ុនឈិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
៧.ឈ្មោះ ទូច សាមេត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។
សមត្ថកិច្ចបានកសាងសំណុំរឿងជនសង្ស័យទាំង៧នាក់នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕