ថៃ៖ ថ្មីៗនេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់បានចាប់អារម្មណ៍ ក៏ដូចជារិះគន់ខ្លាំងទៅលើគ្រូធ្វើស្នេហ៍ជនជាតិថៃម្នាក់ ដែលបានប្រើប្រាស់កាយវិការចម្លែកៗ ដើម្បីធ្វើស្នេហ៍ឲ្យកូនសិស្សស្រីៗដែលបានមកពឹងពាក់ ។ 

យោងតាមរូបថតដែលបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ «เฟซบุ๊ก กระโหลกแดง» បានបង្ហាញឲ្យឃើញថា លោកគ្រូស្នេហ៍មិនបង្ហាញអត្តសញ្ញាណខាងលើ បានធ្វើកាយវិការចាប់ជើងកូនសិស្សស្រីៗបើក (កន្ធែក) មានទាំងដេក និងអង្គុយ ហើយលោកគ្រូក៏ចាប់ផ្ដើមសូត្រមន្តអាគមដាក់ ដែលមើលទៅពិតជាជំនាញខ្លាំងណាស់ ។ 

តាមសម្ដីរបស់កូនសិស្សស្រីៗ ដែលបានទៅពឹងពាក់លោកគ្រូស្នេហ៍រូបនោះបានឲ្យដឹងថា ភាគច្រើនកូនសិស្សទាំងអស់សុទ្ធតែជានារីក្មេងៗ ហើយស្អាតៗ ដោយពួកគេមានជំនឿថា ការបញ្ចុះមន្តអាគមស្នេហ៍នេះអាចជួយឲ្យពួកគេរកស៊ីកាក់កប មានមន្តស្នេហ៍ដល់អ្នកផងទាំងពួង ព្រមទាំងសមប្រកបជាមួយស្នេហា ក៏ដូចជាការងារផងដែរ ។ 

យ៉ាងណាមិញ ចំពោះសកម្មភាពរបស់គ្រូស្នេហ៍ម្នាក់នោះ បានធ្វើឲ្យមនុស្សជាច្រើនរិះគន់យ៉ាងខ្លាំង ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសថៃតែម្ដង ៕

សហការី KBN

ប្រភព៖ kapook