ខ្ញី ជាដំណាំម្យ៉ាងដែលមានអត្ថប្រយោជន៏ច្រើន ហើយថែមទាំងជាឧសថព្យាបាលជំងឺយ៉ាងស័ក្ដសិទ្ធិទៀតផង។ ខ្ញីមិនមែនជាដំណាំដែលលំបាកថែទាំ ដូចដំណាំមួយចំនួនទៀតនោះទេ ព្រោះថាមិនសូវមានសត្វល្អិតយកយាយី ពិសេសជាងនេះទៀត ឥលូវយើងអាចកែច្នៃយកខ្ញីដាំក្នុងការុងបានយ៉ាងងាយស្រួល ដូចខាងក្រោម៖


*សម្ភារះដែលត្រូវមាន៖


-ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ
-មើមពូជខ្ញី
-ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។


*វិធីដាំ៖
-បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
-ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក
-យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល
ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។


*ការថែទាំ៖
-ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
-ធ្វើការសំអាតស្មៅចេញ
-អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។
វិធីនេះបងប្អូនអាចយកទៅ អនុវត្តន៏បានដោយពុំចាំបាច់ចំណាយថវិការ និងពេលវេលាច្រើន ថែមទាំងល្អដល់សុខភាពទៀតផង ៕