អ្នកស្រុកគិរីវង្ស(ខេត្តតាកែវ) និង អ្នកស្រុកដងទង់(ខេត្តកំពត)ឈ្នះរង្វាន់ម៉ូតូ ZoomerX បន្តបន្ទាប់ពីភេសជ្ជៈប៉ូវកម្លាំងឆេមពាន

ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន បន្តប្រគល់ រង្វាន់ម៉ូតូZoomerX ដល់អតិថិជន០២រូបទៀតហើយ នៅខេត្តតាកែវ និង ខេត្តកំពត។

អ្នកឈ្នះរង្វាន់ឈ្មោះ ញ៉ាញ់ សុខា នៅស្រុកគិរីវង្ស ខេត្តតាកែវ

អ្នកឈ្នះរង្វាន់ម៉ូតូZoomerXនៅខេត្តតាកែវ ថ្ងៃនេះមានឈ្មោះ ញ៉ាញ់ សុខា ភេទប្រុស អាយុ៣៧ឆ្នាំ ជាកសិករធ្វើស្រែ រស់នៅភូមិតាពៅ ឃុំកំពែង ស្រុកគិរីវង្ស។ ឆ្លើយនឹងសំណួរថាតើគាត់ឈ្នះរង្វាន់ម៉ូតូនេះ ដោយរបៀបណា បងសុខា បានប្រាប់ថា គាត់គឺជាអ្នកស្រែ ដូចនេះរាល់ពេលធ្វើការបែកញើសអស់កម្លាំង គាត់តែងទិញភេសជ្ជៈប៉ូវកម្លាំងឆេមពានញ៉ាំជាប្រចាំ នៅថ្ងៃនោះពេលបងត្រឡប់ពីស្រែវិញ ក៏បានចូលទិញ ឆេមពាន០១កំប៉ុងពីផ្ទះអ្នកលក់នៅក្នុងភូមិដោយមិនបានគាស់ញ៉ាំភ្លាមទេ គ្រាន់តែមកដល់ផ្ទះគាស់ភ្លាម ពិនិត្យមើលក្រវិលកំប៉ុងឃើញមានរូបម៉ូតូ ក៏ស្រែកប្រាប់គេឯងខ្ញុំថាត្រូវរង្វាន់ម៉ូតូផ្អើលពេញតែម្តង។

អ្នក​លក់​ដែល​ទទួល​បាន​កាដូ​លេីកទឹកចិត្ត​ជាភេសជ្ជៈឆេមពាន 50កេស​ នៅស្រុកគិរីវង្ស ខេត្តតាកែវ

រីឯអ្នកឈ្នះរង្វាន់ម៉ូតូZoomerXនៅខេត្តកំពតវិញ មានឈ្មោះ ជិន ណាត ភេទស្រី អាយុ៤០ឆ្នាំ ជាកសិករធ្វើស្រែ រស់នៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់។ បងស្រីណាត ក៏បានប្រាប់ថា គាត់គឺគាត់ឈ្នះរង្វាន់ម៉ូតូZoomerX នេះនៅពេលត្រឡប់ពីស្រែវិញផងដែរ ដោយគាត់ចូលទិញ ឆេមពាន០១កំប៉ុង ហើយគាស់ញ៉ាំភ្លាមតែម្តង គ្រាន់តែគាស់ភ្លាមស្រាប់តែឃើញមានរូបម៉ូតូ គាត់ក៏ស្រែក ហ៊ោឡើងផ្អើលពេញភូមិ។

អ្នកឈ្នះរង្វាន់ឈ្មោះ ជិន ណាត (ភេទស្រី) នៅស្រុកដងទង់ ខេត្តកំពត

ចំពោះអ្នកលក់ឆេមពានឱ្យ បងប្រុស ញ៉ាញ់ សុខា និង បងស្រី ជិន ណាត មានឈ្មោះ កែវ វុទ្ធី និង ឈ្មោះ សួន ម៉ុម ក៏ទទួលបានកាដូរលើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពាន(Champion)ម្នាក់ៗ 50កេសផងដែរ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក នៅ កុសល ដែលបាននាំយករង្វាន់ទៅប្រគល់ជូន អតិថិជនថ្ងៃនេះ ក៏បានជូនពរដល់អតិថិជនឆេមពានទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពាន មានឱកាសក្លាយជាអ្នកឈ្នះរង្វាន់ម៉ូតូជាបន្តបន្ទាប់ជាច្រើនគ្រឿងទៀត ព្រោះរង្វាន់នៅក្រោមក្រវិលកំប៉ុង មិនមានអ្នកណាម្នាក់អាចដឹងឡើយ។

អ្នក​លក់​ដែល​ទទួល​បាន​កាដូ​លេីកទឹកចិត្ត​ជាភេសជ្ជៈឆេមពាន 50កេស​ នៅស្រុកដងទង់ ខេត្តកំពត

គួបញ្ជាក់ផងដែរថាក្រៅពីរង្វាន់ម៉ូតូZoomerXនៅលើក្រវិលកំប៉ុងរបស់ភេសជ្ជៈប៉ូវកម្លាំងឆេមពានក៏មានរង្វាន់ធំៗជាប្រាក់ដុល្លារ និង ភេសជ្ជៈប៉ូវកម្លាំងឆេមពាន ០១កំប៉ុងៗ ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ៕

អត្ថបទពាណិជ្ជកម្ម