ខេត្តព្រះសីហនុ ៖ រថយន្ដម៉ាក Range Rover មួយគ្រឿង បើកបរដោយជនជាតិ បោះពួយយ៉ាងលឿន មិនប្រយ័ត្នក៏វេរចង្កូតបុករះចូលផ្ទះប្រជាពលរដ្ឋលក់ចាប់ហួយ បណ្ដាលឲ្យរងរបួស២នាក់ ខូចខាតម៉ូតូចំនួន២គ្រឿង និងរបស់របរលក់ដូរមួយចំនួនធំ។


ករណីគ្រោះថ្នាក់ចររាណ៏នេះបានកើតឡើងនៅ វេលាម៉ោង ១និង០០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុម២១ ភូមិ៣ សង្កាត់លេខ២ មុនពេលកើតហេតុ គេបានឃើញរថយន្ត Range Rover ពណ៌ស្ក ពាក់ស្លាកភ្នំពេញ2T-2993 បើកបរដោយបុរសជនជាតិចិន បើកមកធ្វើនៅការ៉ាសឡាន ស្រាប់តែចេញមកវិញក៏បុករះផ្ទះលក់ឥវ៉ាន់ បណ្ដាលឲ្យរងរបួសមនុស្ស ២នាក់ និងខូចខាតម៉ូតូចំនួន២គ្រឿង។

ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបន្ទាប់ពីកើតហេតុរួចម្ចាស់រថយន្ត បានសងសំណងទៅជនគ្រោះ និងម្ចាស់តូបដែលខូចខាតចំនួន ៣,០០០ដុល្លារដើម្បីបញ្ចប់រឿង។ រីឯអ្នកបើកបររថយន្ត និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីធ្វើការ ដោះស្រាយតាមនីតិវិធីច្បាប់៕