អ្នករស់នៅទីក្រុងដែល ចង់ហូបប៉េងប៉ោះធម្មជាតិគ្មានជាតិគីមី ប៉ុន្តែគ្មានដីធំទូលាយសំរាប់ដាំដុះនោះ ឥឡូវនេះលែងជាបញ្ហាទៀតហើយ គេអាចដាំបន្លែនេះក្នុងផើងផ្កាបានយ៉ាងស្រួល ហើយវាមិនត្រឹមតែបានផ្លែហូបប៉ុណ្ណោះទេ ថែមទាំងជួយលម្អសោភ័ណភាពទៀតផង។
*ការបណ្តុះគ្រាប់ពូជ


-ត្រូវរៀបចំថ្នាលសម្រាប់ដាំដុះ នៅក្នុងធុងស្នោក៏បាន ឬផើងក៏បាន
-ក្រោយរៀបចំរើសពូជដែលអ្នកចង់ដាំដុះហើយ ត្រូវយកពូជប៉េងប៉ោះ (ទុំ) ទាំងនោះ មកហាន់ជាចំណិតៗ ទទឹង
-ស្រោចទឹកលើដីក្នុងថ្នាលឱ្យជោគ រួចដាក់តម្រៀបចំណិតប៉េងប៉ោះទាំងនោះ នៅលើដីក្នុងថ្នាល រួចរោយដីកប់ពីលើ-បន្តស្រោចទឹករហូតដុះពន្លកកូនប៉េងប៉ោះ
*ការរៀបចំដាំដុះ


-ត្រូវជ្រើសរើសផើងត្រឹមត្រូវ តាមទំហំកូនដើមប៉េងប៉ោះ (ជារួម គឺត្រូវជ្រើសរើសផើងស្របតាមទំហំដើមជាក់ស្តែង)
-ដីដែលមានជីជាតិ ដីលាយជីកំប៉ុស្ត
-កំណាត់ឈើឫស្សីសម្រាប់ធ្វើជាបង្គោលឱ្យកូនប៉េងប៉ោះអាស្រ័យលំនឹង+ការដាំដុះ
-លាងសម្អាតផើងរបស់អ្នក ដែលត្រៀមសម្រាប់ដាំដុះ រួចហាលពន្លឺថ្ងៃឱ្យស្ងួត ដើម្បីសម្លាប់មេរោគ
-ចាក់ដីចូលក្នុងផើងក្នុងកម្រិតពេញល្មម
-ដក និងដាក់កូនប៉េងប៉ោះដែលបានបណ្តុះចេញពីក្នុងថ្នាល មកដាំក្នុងផើងដោយកប់ក្នុងជម្រៅជ្រៅ រួចលប់ដីឱ្យស្អាតនៅគល់ប៉េងប៉ោះ-ដាក់កំណាត់ឈើឫស្សីធ្វើជាបង្គោលសម្រាប់ឱ្យប៉េងប៉ោះវាឡើង និងដើម្បីជាលំនឹងដល់ដើមប៉េងប៉ោះ
-ស្រោចទឹកក្រោយដាំដុះ
*ការថែទាំ


-ត្រូវស្រោចស្រពទឹកឱ្យបានទៀងទាត់ (ព្រឹកនិងល្ងាច) និងច្រើន តែកុំច្រើនជោគជាំពេក ព្រោះរុក្ខជាតិនេះ ត្រូវការទឹកជាចាំបាច់ដើម្បីលូតលាស់-ឧស្សាហ៍ពិនិត្យមើលដីដែលដាំដុះ ត្រូវរក្សាសំណើមឱ្យដីជានិច្ច (ត្រូវចាំថា បើដីក្តាំង មិនសូវមានជាតិទឹក នោះនឹងធ្វើឱ្យដើមខ្សោយ)
-ត្រូវបំប៉នដើម តាមរយៈដាក់ជីធម្មជាតិផ្សេងៗ
-រក្សាទុកផើងដំណាំក្នុងទីតាំងមួយដែលអាចជួយឱ្យប៉េងប៉ោះទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ (ជាទូទៅ ដំណាំប្រភេទនេះ ត្រូវការពន្លឺព្រះអាទិត្យ ចាប់ពី៦ម៉ោងឡើងទៅ ឬល្អបំផុតចាប់ពី៨ម៉ោងឡើងទៅ)
-កាត់ស្លឹកចាស់ៗចេញ និងសម្អាតស្មៅចេញពីគល់ដំណាំ
-ឧស្សាហ៏ពិនិត្យមើលសត្វល្អិតបំផ្លាញ។
វិធីនេះមិនត្រឹមតែមានលក្ខណះងាយយស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាអាចឲ្យយើងសន្សំសំចៃថវិការបានមួយផ្នែកតូចជៀសជាងយើងយកលុយទៅទិញ ហើយផលិតផលមិនធម្មជាតិទៀតដែលនាំឲ្យប៉ះពាល់ដល់សុខភាព ៕