ភ្នំពេញ៖ រឿងថៅកែក្លឹបកម្សាន្ត សោន (Sound Club) របស់លោកឧកញ៉ា ដួង ឆាយ ផុសទារលុយមិនទាន់បាន២ខែផង ខណៈនេះតារាសម្តែង និងពិធីករលោក បញ្ញាសិទ្ធិ ត្រូវបានគណនីយហ្វសប៊ុកមួយបង្ហោះសារទារបំណុលដោយបង្ហាញរូប និងឈ្មោះចំៗ រួមទាំងឯកសារភ័ស្តុតាងមួយចំនួនទៀត ។


ថ្មីៗនេះគណនីយហ្វេសប៊ុកឈ្មោះ An Sreyorn បានបង្ហោះសារអមដោយរូបភាពជាច្រើនសន្លឹក ប្រកាសឲ្យតារាសម្តែង និងពិធីករលោក បញ្ញាសិទ្ធិ ចេញមុខដោះស្រាយបំណុលដែលជំពាក់ធនាគារ ចំនួន១ម៉ឺនដុល្លារ ដែលតារារូបនេះបានគេចវេសមិនបង់រយៈពេល៨ខែមកហើយ។


យោងតាមពាក្យបណ្តឹងរបស់ដើមបណ្តឹងឈ្មោះស៊ី វុទ្ធី បានប្តឹងឈ្មោះ កា បញ្ញាសិទ្ធិ ភេទប្រុសអាយុ២៩ឆ្នាំ ដែលត្រូវជាមិត្តភ័ក្កិរបស់កូនលោក ហើយបានយកប្លង់ដីរបស់លោកយកទៅបញ្ចាំនៅធនាគារក្នុងតម្លៃ១ម៉ឺនដុល្លារអាមេរិក ដោយតារាចម្រៀងរូបនេះធានាក្នុងការបង់សង ប៉ុន្តែរយៈពេល៧ខែហើយដែលតារារូបនេះមិនបានបង់តាមការសន្យា ។ តាមពាក្យបណ្តឹងម្ចាស់ដើមបណ្តឹងបានប្តឹងទារសងជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារអាមេរិក ។


គួរបញ្ជាក់ដែរថា កន្លងទៅតារាចម្រៀង បញ្ញា សិទ្ធិ ធ្លាប់ត្រូវបានគណនីយហ្វេសប៊ុកមួយបាន បរិហាកេរ្តិ៍ថាបានខ្ចីលុយ និងកេចវះមិនចូលខ្លួនដោះស្រាយ ប៉ុន្តែត្រូវបានតារាចម្រៀងរូបនេះចេញមុខបដិសេធ និងចាត់ទុកថាជាការបង្ខូចកិត្តិយស។

តែមិនបានប៉ុន្មានថ្ងៃផង តារាសម្តែងរូបនេះបានចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ និងបន្តទៅកាន់ប្រទេសញូវហ្សេលេនផងដែរ ៕