ភ្នំពេញ៖ អ្នក​លេង​​ភ្លេង​ពិណពាទ្យ​​ លោក ប៉ុក សុច័ន្ទ​ រស់​នៅភូមិ​​សែន​បន​​ ឃុំ​លាយបូរ​ ស្រុក​​ត្រាំកក់​​ ខេត្ត​​តាកែវ​ ​ត្រូវ​​រង្វាន់​​ផ្ទួន​​​​ ដោយ​រង្វាន់​​ចុង​​​​ក្រោយ​​​ គឺ​ពី​ក្រវិល​កំប៉ុង​​ស្រាបៀរ​កម្ពុជា​ចំនួន​​៤០​លាន​រៀល។ 

លោក​រៀប​រាប់​ថា «ភរិយា​​ខ្ញុំ​​​ទើប​ត្រូវ​​រង្វាន់​តូច​មួយ​​​បាន​ក្បែរ​​​១០​ម៉ឺន​រៀល។ គាត់​​​យក​លុយ​ហ្នឹង​​​ទិញ​ស្រាបៀរ​កម្ពុជា​មក​ជប់លៀង​ប្អូន​ ដែល​មកលេង​​ស្រុក។ ខ្ញុំ​ហ្នឹង​ឯងជា​អ្នក​​គាស់​ត្រូវ​រង្វាន់​ធំ​ពី​ស្រាបៀរ​កម្ពុជា​ចំនួន​៤០​លាន​រៀល ដែល​គាត់​បាន​ទិញ​មក​​ពិសា​ជុំ​គ្នា​​ហ្នឹង។ មាន​គេ​អ្នក​ភូមិ​ត្រូវ​រង្វាន់​​ជា​ហូរហែ​ដែរ​ តែមិន​​ដែល​ត្រូវ​រហូត​​៤០​លាន​អញ្ចេះ​ទេ។ បើ​និយាយ​រឿង​​អរ​ គឺ​​​អរ​​រក​អ្វី​មក​ផ្ទឹម​​ពុំ​​បាន​ទេ»៕