ភ្នំពេញ៖ បុរសម្នាក់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ក្បាលមក ស្រាប់តែមានអារម្មណ៍លែងដឹងខុសត្រូវ ខុសប្លែកពីមុនទាំងស្រុង  រហូតមកខ្សែមកចង.កសម្លាប់ខ្លួន ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម  កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្ទះរបស់ជនរងគ្រោះ ផ្ទះលេខ១២២ ផ្លូវលំ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល ។

ជនរងគ្រោះដែលគិតខ្លីចងកសម្លាប់ខ្លួន មានឈ្មោះប៉ែន ស៊ីថាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកើតហេតុខាងលើ មានប្រពន្ធ និងកូនស្រី២នាក់  និងមានស្រុកកំណើតឃុំកណ្តាល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ 

ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា កាលពីមុន ជនរងគ្រោះមានសតីល្អជាធម្មតា តែក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ក្បាលមក ស្រាប់តែជនរងគ្រោះមានចរិតខុសប្លែក ក្លាយជាមនុស្ស១ផេ្សង និងមានចិត្តគំនិតពុំសូវដឹងខុសត្រូវឡើយ  លុះដល់វេលាកើតហេតុ ខណ:ដែលស្រ្តីជាប្រពន្ធនិងកូនមិននៅផ្ទះ ស្រាប់តែជនរងគ្រោះចង.ក ធ្វើអត្តឃាតស្លាប់យ៉ាងអាណោចអាធ័ម  ហើយពេលស្រ្តីជាប្រពន្ធត្រឡប់មកផ្ទះវិញ ក៏ប្រទះឃើញប្តីចង.កស្លាប់បាត់ទៅហើយ ក៏ស្រែកផ្អើលឆោឡោ ដល់ក្រុមគ្រួសារ អ្នកជិតខាង  ជួយកាត់ចំណង ដាក់ទម្លាក់សពប្តី និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍មានករណីមនុស្សចង.ក កម្លាំងសមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យ និងកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយធ្វើអត្តឃាតមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ ហើយបានប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕