ឥណ្ឌា៖ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅចំណុចស្ពានអាកាស Yamuna Expressway ក្នុងទីក្រុង អាខរៈ រដ្ឋអុតទរប្រៈថេត ភាគខាងជើងប្រទេសឥណ្ឌា ដោយរថយន្តក្រុងមួយគ្រឿងមានកម្ពស់ ២ជាន់ផ្ទុកអ្នកដំណើរ ៥០នាក់ បានធ្លាក់ពីលើស្ពានបណ្ដាលឲ្យអ្នកស្លាប់ចំនួន ២៩នាក់ និងរបួស ២០នាក់ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ប្រទេសឥណ្ឌា ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ចំពោះមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្ដាលមកពីតៃកុងរថយន្តដេកលក់មួយភាំង ទើបគ្មានស្មារតីគ្រប់គ្រងចង្កូតរថយន្ត ហើយក៏ធ្វើឲ្យរថយន្តធ្លាក់ពីលើស្ពានតែម្ដង ។ 

សូមបញ្ជាក់ថា បើតាមស្ថិតិ ចាប់តាំងពីស្ពាន់អាកាស Yamuna Expressway  បើកសម្ពោធដាក់ឲ្យប្រើប្រាស់មក គឺមានអ្នកគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៩០០នាក់ ពីឆ្នាំ ២០១២មកដល់បច្ចុប្បន្ន ៕

សហការី KBN

ប្រភព៖ khaosod