ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក មិនព្រមរកកន្លែងដេកពួនទេ បែរជាទៅធ្វើគន្លងដាក់មង តែអកុសល បណ្ដាលឲ្យលង់ទឹកស្លាប់ចោលប្រពន្ធកូន យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ និ៤០នាទីយប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិគុត្តសត្ត ឃុំគុត្តសត ស្រុកអូរជ្រៅ

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងធធ្លាក់ភ្នែក រួចនាំកូនប្រុសម្នាក់ឈ្មោះហោ គឹមហ៊ា អាយុ១៣ឆ្នាំ ទៅធ្វើគន្លង សម្រាប់ដាក់មោង នៅចំណុចកើតហេតុខាងលើ តែអកុសល ស្រាប់តែជនរងគ្រោះបានលង់ទឹកស្លាប់តែម្តង ធ្វើឲ្យកូនប្រុសជនរងគ្រោះរន្ធត់ចិត្តជាខ្លាំង បានរត់មកប្រាប់អ្នកភូមិ និងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ស្រង់សពជនរងគ្រោះ
រួចបង្កើតគណ:កម្មការធ្វើការត្រួតពិនិត្យ ដោយមានកម្លាំងជំនាញកោសល្យវិច័យរបស់អធិការដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ មេឃុំ មេភូមិ និងប្រធានមណ្ឌលសុខភាពឃុំ។ ផ្អែកតាមការពិនិត្យធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីឡើយ ហើយបានប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕