ខេត្តកំពង់ធំ៖ បុរស២នាក់ ផឹកស៊ីស្រវឹងបង្កជាជម្លោះពាក្យសម្ដីគ្នា រហូតប្រើអំពើហិង្សាដោយចេតនាទាញកាំបិតកាប់គ្នាបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២០និង៥០នាទី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិបារាយណ៍ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ រតនះ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រើងឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល មុខរបរមេការធ្វើផ្លូវចាក់កៅស៊ូ។


ចំណែកជនរងគ្រោះ ឈ្មោះ អិត ដេន ភេទប្រុស អាយុ៣៧ឆ្នាំ ស្រុកកំណើតនៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង មុខរបរជាតៃកុងឡានចាក់កៅស៊ូ រងរបួសចំក្បាល ក្រោមក្លៀកខាងឆ្វេង និងក្រោមដោះខាងស្តាំរបួសធ្ងន់ ។

មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យផឹកស៊ីជុំគ្នា លុះដល់ស្រវឹងធ្លាក់ភ្នែកបង្កជាជម្លោះពាក្យសម្ដីគ្នា រហូតដល់ជនសង្ស័យឈ្មោះ កែវ រតនះ ទាញកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ អិត ដេន បណ្តាលឲ្យរបួសចំក្បាល ក្រោមក្លៀកខាងឆ្វេង និងក្រោមដោះខាងស្តាំរបួសធ្ងន់ ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្ដទៅសមត្ថកិច្ចជំនាញខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕